នគរបាលប៉ុស្តិ៍អូបែកក្អមឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

 

 

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូបែកក្អូមធ្វើការឃាត់ខ្លួនករណីជួញដូរថ្នាំញៀនបន្ទាប់ពីឆែកឆេរកឃើញថ្នាំញៀនចំនួន៩កញ្ចប់តូចនៅជាប់ខ្លួន។ កាលពីថ្ងៃ សុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០១៧វេលាម៉ោង៨យប់តាមបណ្តោយផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូបែកក្អូម ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ជា សុភ័ក្រ ហៅ ម៉ាប់ភេទប្រុសអាយ៣២ឆ្នាំមុខរបរនិង​មិន​ពិត​ប្រាកដ​។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅមុនពេល​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺកម្លាំងនគរបាលប៉ុស្តិ៍កំពង់ធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។ពេលនោះស្រាប់តែឃើញជនសង្ស័យខាងលើកំពុង​ដើរតាមផ្លូវនៅចំណុចកើតហេតុគួរឲ្យសង្ស័យឃាត់ត្រួតពិនិត្យហើយបានរកឃើញថ្នាំញៀនចំនួន៩កញ្ចប់តូចនៅជាប់ខ្លួន​ខណៈ​នោះ​ក៏យកមកសាកសួតែម្តងហើយកសាងសំណុំរឿងបញ្ជួនទៅអធិការនគរបាលខណ្ឌសែនសុខចាត់ការបន្ត។​បន្ទាប់ពីធ្វើការសាកសួររួចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនមែនហើយគេបានទិញមកពីជនមិនស្គាល់ឈ្មោះដើម្បីយកទៅលក់បន្តប៉ុន្តែមិនទាន់និងបានលក់ផងត្រូវសមត្ថកិច្ចចាប់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុង​ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ​នៅពេលក្រោយ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *