

ភ្នំពេញ៖ យុវជន២នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាងធ្វើការឃាត់ខ្លួន បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ថាពួកគេទាំងពីនាក់បានផឹកសុីស្រវឹងហើយកើតហឹង្សាវាយគ្នាទៅវិញទៅមកបណ្តាលឲ្យភាគីម្ខាងរងរបួសបែកក្បាលដេរ២០ថ្នេរនិងភាគីម្ខាងទៀតរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០១៧វេលាម៉ោង២០និង៣០នាទីយប់នៅតាមផ្លូវលំ ក្រុម០៤ ភូមិរោងចក្រសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ភាគីទី១ឈ្មោះ វ៉ាង តុង ភេទប្រុសអាយុ២៤ឆ្នាំមុខរបរកម្មករស្នាក់នៅបន្ទបមជួលផ្លូវលំក្រុម០៤ភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិអន្លង់វិលឃុំអន្លង់វិលស្រុកអន្លង់វិលខេត្តបាត់ដំបងនឹងភាគីទី២ឈ្មោះ វី គឹមសាន្ត ភេទប្រុសអាយុ២១ឆ្នាំមុខរបរកម្មករស្នាក់នៅបន្ទប់ជួលផ្លូវលំក្រុម០៤ភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។មានស្រុកកំណើតភូមិអរីក្ស័ត្រឃុំអរីក្ស័ត្រស្រុកល្វាឯមខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនកើតហេតុឈ្មោះ វី គឹមសាន្ត បានទៅផឹកស៊ីនៅផ្ទះមិត្តភ័ត្ត្រឈ្មោះក្រពើក្នុងភូមិជាមួយគ្នាក្រោយពីផឹកស៊ីស្រវឹងហើយឈ្មោះក្រពើបានជូនឈ្មោះវី គឹមសាន្តមកផ្ទះជួលវិញពេលដែលមកដល់ពួកគេក៏ឈរ
ចាំឲ្យអ្នកនៅខាងក្នុងមកបើទ្វារឲ្យ ខណៈនោះស្រាប់តែឈ្មោះ វ៉ាង តុង ដើរម្នាក់ឯងចេញពីផ្ទះអ្នកជិតនោះដើរមកបុកឈ្មោះក្រពើ ព្រោះពួកគេធ្លាប់ស្គាល់គ្នាហើយក្នុងបំណងធ្វើលេងស្រាប់តែឈ្មោះក្រពើថា«ឯងអត់ភ្នែកទេអី?»បន្ទាប់មកទាស់ពាក្យសំដីជាមួយឈ្មោះវី គឹមសាន្តតែម្តងទៅ។
ក្រោយពីមានទំនាស់ពាក្យសំដីគ្នាឈ្មោះ វី គឹមសាន្ត បានចូលទៅបន្ទប់ជួលទាញយកដបស្រាអាឡិចស៊ង់វីស្គី មកវាយលើឈ្មោះ វ៉ាង តុង ពេលនោះឈ្មោះ វ៉ាង តុង បានដណ្តើមយកដបស្រានោះបានវិញក៏វាយទៅលើឈ្មោះ វី គឹមសាន្តត្រូវចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យបែកហូរឈាមដេរចំនួន២០ថ្នេរក្រោយប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ចុះទៅឃាត់ខ្លួនទាំងសងខាងយកមកសាកសួរនិងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌតែែម្តង។
សូមបញ្ជាក់ថា៖ក្នុងករណីទំនាស់ខាងលើនេះអាណាព្យាបាលសងខាងបានមានចម្ងល់យ៉ាងខ្លាំងថាពួកគាត់បានសម្របសំរួលនិងមិនប្តឹងផ្តល់គ្នាឡើយហេតុអ្វីសមត្ថកិច្ចមិនព្រមដោះលែងកូនរបស់គាត់បែជាយកទៅឃាំខ្លួនទៅវិញ។ប៉ុន្តែតែទោះជាយ៉ាងណាករណីខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនយុវជនទាំង២នាក់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕៩៨