ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្នត្រូរថយន្តបុកស្លាប់

ខេត្តកណ្តាល ៖ ​កម្មករសំណង់​ម្នាក់​បាន​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណៈដែល​រូបគាត់​ជិះ​ម៉ូតូ​បើក​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្ត ១គ្រឿង បើក​ក្នុង​ល្បឿន​លឿន​បុក​ចំ​យ៉ាង​ពេញទំហឹង​ កាលពី​វេលា​ម៉ោង ៧ និង ១០នាទី ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នេះ បុរស ចំណុច​មុខ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេ​បានឃើញ​ម៉ូតូ ១គ្រឿង ម៉ាក​ហុងដាC១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ១ JF-៦៥២៤ បើកបរ​ដោយ​ឈ្មោះ ភុ​ន វ័ន ភេទ​ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅ​ភូមិ​ក្រាំង​លាវ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ធ្វើដំណើរ​បញ្ច្រាសទិសគ្នានឹងរថយន្តពី​ខាង​លិចទៅ​ទិសខាងកើត។ លុះដល់​ចំណុចកើតហេតុ​ខាងលើ បាន​ឆ្លងផ្លូវ​ទៅ​ស្ដាំ ស្រប​ពេលដែល​ឆ្លងផ្លូវដល់ពាកកណ្តាលផ្លូវ ក៍មាន​រថយន្ត ១គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៤៤៣២ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់ បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច (ភ្នំពេញ​-កំពង់សោម) បុក​ចំ​ពីមុខម៉ូតូ​ពេញទំហឹង​ធ្វើឲ្យម៉ូតូ និងអ្នកជិះត្រូវរថយន្តកិនពីលើស្លាប់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរបានទៅដល់វាស់វែង ហើយសន្និដ្ឋានថា ករណីនេះបណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទីប្រជុំជនទៀត។ សាសព​ជនរងគ្រោះត្រូវបានសមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​វត្ថុតាង រថយន្ត និង​ម៉ូតូ ត្រូវបានសមត្ថកិចយក​ មក​រក្សាទុក​នៅ​អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បី​កសាង​សំណុំ​រឿ​តាម​នីតិវិធី ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *