ខេត្តបាត់ដំបង ៖ យុវជនម្នាក់ តូចចិត្តនឹងឪពុកម្តាយ ឈ្លោះប្រកែកគ្នា ហើយឈានដល់ ប្តឹងលែងលះគ្នាទៀត បានគិតខ្លីរត់ទៅចងក សម្លាប់ខ្លួននឹងដើមឈើនៅមុខផ្ទះស្លាប់យ៉ាងអាណោចអាធ័ម ត្រូវគេប្រទះឃើញកាលពីរសៀលថ្ងៃព្រហស្បតិ៍១១កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាយុវជនរងគ្រោះឈ្មោះ ឆាត យីន អាយុ១៧ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនៈមណ្ឌល ។
តាមការអះអាងរបស់អ្នកភូមិបានឲ្យដឹងថា យុវជនម្នាក់នេះបាននិយាយប្រាប់គេឯងមុនធ្វើអត្តឃាតថា ខ្លួនគេតូចចិត្តនឹងឪពុកម្តាយ ឈ្លោះប្រកែកគ្នា ហើយឈានដល់ ប្តឹងលែងលះគ្នាទៀត។ លុះរំលងបាន១ថ្ងៃ មិណគួរគិតខ្លី រត់ទៅចងក សម្លាប់ខ្លួនបែបនេះឡើយ ។
តាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋាន ថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ចងកសម្លាប់ស្លាប់ពិតប្រាកដមែន ទើបប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារ យកទៅធ្វើពិធីបុណ្យតាមប្រពៃណី ៕
