ដុល្លារ៍​បិទ​ភ្នែក​អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ អោយ​ហ្គេម​​​​បាញ់​​​ត្រី​លេងទាំង​​យប់​​​ទាំង​​​ថ្ងៃ​

 

 

 


​​ភ្នំពេញ៖​ទោះបី​ជា​សម្ដេច​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជ​រាជា​ណា​ចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រកាស​ក្ដែង​ៗ​ថ្មី​ៗ​កន្លែង​មក​នេះ​កុំ​មាន​បទ​ល្មើស​ល្បែង​សុី​សង​ខុស​ច្បាប់​ក៏​ដោយ​ ផ្ទុយ​ទៅ​វិញ​ប្រ​ជា​ពលរដ្ឋ​ក្នុង​ខណ្ឌ​ឬស្សី​កែវ​នាំ​គ្នា​រិះ​គន់​លោក ជា ពិសី អភិបាល​​​ខ​ណ្ឌ​ដែល​មិន​មាន​វិធាន​ការ​ បង្ក្រាប​ទី​​តាំង​​ហ្គេម​​បាញ់​​ត្រី​​ បើក​​លេង​​ទាំង​យប់​​ទាំង​​ថ្ងៃ មិន​​ខ្លាច​​មិន​​ញញើត អត់​​ខ្វល់​​ពី​ការ​​ល្មើស​​ច្បាប់ ការ​រិះ​​គន់​​ពី​​មហា​​ជន​​ឡើយ ឃើញ​តែ​បើក​​​ទ្វារ​​ចំហរ​រង​​ចាំ​​ម៉ូយចូលលេង​តែ​ប៉ុណ្ណោះ​។

ជាក់​ស្ដែងទីតាំងហ្គេមបាញ់ត្រី​​ស្ថិត​​នៅ​​តាម​ផ្លូវ​លេខ​​៧០ ភូមិ​​ចុង​​ខ្សាច់ សង្កាត់​​ទួល​​សង្កែ ខ​ណ្ឌ​​​ឫស្សី​​កែវ​នឹង​មួយ​កន្លែង​ទៀត​បើ​ទី​តាំង​ហ្គេម​បាញ់​ត្រី​នៅ​ផ្ទះ​លេខ​៥៦ ផ្លូវលេខ៧០ ស​ង្កា​ត់ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សី​កែវ របស់​ឈ្មោះ​(ឡា​យ)​មាន​ខ្នង​តូច​ទេ​!​ប៉ុន្តែ​ឈ្មោះ​​​(ឡាយ)​​ចេះ​​រត់​​ការ​​​​ពី​​ក្រោម​​រហូត​ដល់​លើ​!ហើយ​មក​ដល់​ពេល​នេះ​បើក​លេង​បាន​ជិត​៥​ឆ្នាំ​ហើយ ។
តាម​ប្រភព​ព័ត៌មានពី​​​ប្រជា​ពលរដ្ឋ​​ក្បែរ​​ទី​​តាំង​​ខាង​​លើ នេះ​បាន​​ឲ្យ​ដឹង​​ថា ផ្ទះ​​ហ្គេម​​បាញ់​​ត្រី​​មួយ​​នេះ មិន​​ខ្លាច​ញ​ញើត ប្រឈម​​ចំពោះ​​មុខ​​ច្បាប់​​ឡើយ គឺចំហរ​​ទ្វារ​ទទួល​​ភ្ញៀវ អ្នក​​​ញៀន​​​ល្បែង​​​ចូល​​​លេង ទាំង​យប់​​​ទាំង​​​ថ្ងៃ បង្ក​​អសន្តិ​សុខ​​ក្នុង​​មូល​ដ្ឋាន​ហើ​យ​ក៏​​​ជា​​ទី​​តាំង​​មួយ ផ្តល់​​ជម្រក ឱកាស​​ដល់​​ក្រុម​អ្នក​​ជួញ​​ដូរ ប្រើ​​ប្រាស់​​គ្រឿង​ញៀន​​ផង​ដែរ ពុំ​ឃើញ​​មាន​​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា​​ចុះ​​មក​បង្ក្រាប​​ឡើយ ឃើញ​​តែ​​មាន​​អ្នក​​មក​​យក​​លុយ ​​ពី​​ម្ចាស់​​ហ្គេម ។

ប្រជា​ពលរដ្ឋ​​តាម​​ដង​​ផ្លូវ​​៧០ ក្នុង​​ភូមិ​​សាស្រ្ត​ខាង​លើ​នេះ​បាន​បន្ត​ទៀត​ថា​ មិន​​មែន​​មាន​​តែ​​មួយ​​កន្លែង​​នេះ​​ទេ​​នៅ​​​មាន​​ច្រើន​​កន្លែង​​ទៀត បើក​​លេង​​គគ្រឹក​​គគ្រេង គ្មាន​​ទេ​​អ្នក​​បង្ក្រាប មាន​​តែ​​អ្នក​​ទៅ​​យក​​លុយ រាល់​​យប់​​រាល់​​ថ្ងៃ ក៏មាន​បង​​តូច​​បង​​ធំ​​អ្នក​​ញៀន សិ​ស្ស​​សាលា​​ចូល​​លេង ភ្លេច​​ពី​​ការ​រៀន​​សូត្រ​ជា​មូល​ហេតុ​ធ្វើ​អោយ​សង្គម​​​អសន្តិសុខ​កើត​មាន​ល្បែង​សុី​សង គ្រឿង​ញៀន ដើម​ចម នាំ​ឲ្យ​កើត​ចោរកម្ម បទ​ល្មើស​ផ្សេង​ៗ ពល​រដ្ឋ​សំណូម​ពរ និង​ទទូច​ស្នើ​សុំ​ទៅ​អាជ្ញាធរ សមត្ថកិច្ច មេត្តា​ចុះ​ទៅ​អើត​មើល បង្ក្រាប​ផង ដើម្បី​ទប់​ស្កាត់​និង​បង្កា​បទ​ល្មើស​ក្នុង​មូល​ដ្ឋាន។

សូម​បញ្ជាក់​ថា​៖​ ករណី​ខាង​លើ​នេះ​អ្នក​សារព័ត៌មាន​ M C N យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ អភិបាល​ខណ្ឌ​បាន​ឡើយ​៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *