លោក​តា​វ័យ​ចំណាស់​ចូលម៉ាស្សាចេញមកវិញ​បាត់​លុយ​អស់​ផ្អើលទាំងយប់​សមត្ថកិច្ច​

 

 

 

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមបុរសវ័យចំណាស់ម្នាក់មិនស្រួលខ្លួនហើយបានទៅអោយនារីម៉ាស្សាសម្រួលសសៃដោយមានលុយជាប់និងខ្លួន៤០០ដុល្លារ លុយខ្មែរ ១០ម៉ឺន និងមាស ៣ហ៊ុន ពេលចេញមកវិញស្រាប់តែមើលលុយសុទ្ធតែដុល្លារខ្មោច បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃ​ អង្គារ៍​ ១រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​ ២៥៦១ត្រូវ​នឹង​ទី០២ ខែមករា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាកោសជប់ ១៦៨ ផ្លូវភ្លោះឬស្សីកែវ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មានពី​ជនរងគ្រោះបានឱ្យដឹងថា នៅ​មុនពេលកើតហេតុគាត់បានចូលកន្លែងម៉ាស្ស៉ា យីហោ «១៦៨» ហើយគាត់ក៏បានដោះខោអាវដាក់នៅជិតខ្លួន ខណៈនោះ ក៏មានមនុស្សស្រីម្នាក់ចូលមកម៉ាស្សាកោសជប់ឲ្យគាត់ បន្ទាប់ពីម៉ាស្សា​ខ្លួន​បានចេញទៅកន្លែងម៉ាស្សា ១ទៀត តែមិនបានដោះខោវអាវអោយឆ្ងាយខ្លួនទេ គឺខោអាវគាត់នៅជិតខ្លួន។​ក្រោយ​មក​ពេលដែលគាត់ទៅផ្ទះ ហើយរើយកលុយអោយកូនមើលស្រាប់តែកូនប្រុសគាត់និយាយប្រាប់ថា សុទ្ធតែជាលុយខ្មោច ព្រមទាំងបាត់លុយ និងមាសអស់រលីង ។

ក្រោយកើតហេតុ លោកតាបានវិលត្រលប់មកកន្លែងម៉ាស្សាលេខ១៦៨ ខាងលើ ហើយធ្វើការសួរនាំ តែខាងភាគីម៉ាស្សាមិនទទួលយកទេ ទើបនាំគ្នាទៅប៉ុស្តិ៍នគរបាលគីឡូម៉ែតលេខ៦ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *