បុរសចំណាស់ម្នាក់ត្រូវម៉ូតូបុកបាក់ជើងម្ខាងពេលកំពុងដើរឆ្លងផ្លូវ

 

 

 

ភ្នំពេញ៖ បុរសចំណាស់ម្នាក់ត្រូវបានម៉ូតូមិនស្គាល់ម៉ាក១គ្រឿងបើកបុកពេញទំហឹង​ ខណៈដែលគាត់កំពុងដើរឆ្លងផ្លូវបណ្ដាលឲ្យរងរបួសបាក់ជើងស្ដាំម្ខាង។បន្ទាប់មកម៉ូតូបង្កហេតុបានបើករត់គេចខ្លួនបាត់ស្រមោល​បន្សស់​ទុក​តែ​ជន​រងគ្រោះខាងលើ ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះបន្ទាន់។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើត ឡើងកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក​ថ្ងៃ​អង្គារ៍​ ១រោច​ ខែ​មាឃ​ឆ្នាំ​រកា​ ព​ ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

បុរសរងគ្រោះមានអាយុប្រហែលជាង៦០ឆ្នាំ ជាជនអនាថាមិនត្រូវបានស្គាល់ឈ្មោះឡើយ ចំណែកម៉ូតូដែលបានបើកបុកគាត់បណ្ដាលឲ្យរងរបួសធ្ងន់នោះ ក៏មិនត្រូវបានស្គាល់ម៉ាកនិងស្លាកលេខដែរព្រោះបានបើករត់គេចខ្លួនបាត់។

តាម​ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសរងគ្រោះខាងលើដើរឆ្លងផ្លូវជាតិលេខ៣ពីលិចទៅកើត ខណៈនោះជិតផុតទៅហើយ ស្រាប់តែម៉ូតូមិនស្គាល់ម៉ាក១គ្រឿងខាងលើ បើកបរយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើងបុកពេញទំហឹងបណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសធ្ងន់បាក់ជើងស្ដាំម្ខាង
បន្ទាប់មកម៉ូតូ​បង្ក​បើករត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *