ប៉ូលិសយាមគុកខេត្តកណ្តាលធ្វេសប្រហែស អ្នកទោសលោតសម្លាប់ខ្លួន

កណ្តាល៖ អ្នកទោសម្នាក់​បានលោតសម្លាប់ខ្លួន ក្នុងពន្ធនាគារខេត្តកណ្តាល​ តែខ្លះថា ជាករណីវាយតប់គ្នា ធ្វើឲ្យមានការរិះគន់អំពីការធ្វេសប្រហែសរបស់សមត្ថកិច្ចនៅទីនេះ​។​ របាយការណ៍របស់ពន្ធ​នាគារ​ ខេត្តកន្តាលអះអាងថា​ ជននេះលោតសម្លាប់​ខ្លួនកាលពីចុងខែធ្នូ​ ឆ្នាំ២០១៧​ ដោយបានលោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ​ ។តែអ្នកដឹងរឿងច្បាស់អះអាងថា​ ទំនងមិនមែនជាករណីលោតសម្លាប់ខ្លួនទេ​ គឺជាករណីវាយតប់គ្នាក្នុងពន្ធនាគារ​។​ តែតុលាការហាក់មិនជឿកំពុងស៊ើបអង្កេតករណីនេះ​ ។

ប្រភពបានឲ្យដឹងថាជនត្រូវចោទឈ្មោះ​ មុត​ ​លីណាន​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជាប់ចោទពីបទ «ធ្វើឱ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅភូមិទេពអរជូន​ ឃុំកោះខែល​ ស្រុកស្អាង​ កាលពីថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៧​ តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។​ ជននេះ​ត្រូវបានលោក​ គឹម​ ម៉េង​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល​ ឃុំខ្លួននៅថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៧​។លោក​ ទិន​ សុចិត្រា​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល​ ថ្លែងថា​ អយ្យការកំពុងស៊ើបអង្កេត ករណីនេះ​ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ​ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *