




ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងរងកាខូចខាតយ៉ាងដំណំខណះដែលរថយន្តបើកឆ្លងផ្លូវ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃ អង្គារ៍ ១រោចខែមាឃឆ្នាំរកា ព ស២៥៦១ត្រូវនឹងថ្ងៃទី២ ខែមករាឆ្នាំ២០១៨ នៅចំណុចមុខរោងចក្រQMI តាមបណ្តោយផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកMitsubishi FUSO ពណ៍ស ឆ្នូតខៀវ ពាក់ស្លាកលេខព្រៃវែង 3A 0226 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុក៏បានឆ្លងផ្លូវបេតុងមួយខ្សែទៀតបំណងបតឆ្វេងភ្លាមនោះស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកMSX ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ1DQ 7878 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយចាំហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងធ្វើអោយរថយន្តកិនម៉ូតូជាប់ក្រោមកង់រងកាខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួស។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើកាសម្របសម្រួលដោយភាគីខាងរថយន្តចេញថ្លៃខូចខាតចំនួន១២០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ៩៨