កម្មករសំណង់ម្នាក់ចេញ​ពី​ធ្វើ​ការ​ត​ខ្សែ​ភ្លើង​ឆក់​ត្រី​បែរ​ជា​ឆក់​ខ្លួន​ឯង​ស្លាប់​យ៉ាង​អាណោចអាធម៌​

 

 

ភ្នំពេញ៖ បុរសជាកម្មករសំណង់សំណង់ម្នាក់ ត្រូវបានចរន្តអគ្គីសនីឆក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីគាត់រាយខ្សែភ្លើងទៅឆក់ត្រីនៅក្នុងស្រះទឹកមួយកន្លែងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច​ថ្ងៃ​ អង្គារ៍​ ១រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលត្រូវចរន្តអគ្គីសនីឆក់យកជីវិតនោះឈ្មោះ អុីម ដា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិទួលពពេល ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្នាក់នៅជិតកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុក្រោយពីចប់ម៉ោងការងារវេលាម៉ោង៥ល្ងាច ជនរងគ្រោះបានរាយខ្សែភ្លើងដើម្បីឆក់ត្រីធ្វើម្ហូបនៅក្នុងស្រះខាងលើ។ហើយពេលនោះកំពុងឆក់ត្រីភ្លាត់ស្នៀតក៏ត្រូវចរន្តអគ្គីសនីឆក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ចំណែកមិត្តភក្ដិរួមការងារពេល​ឃើញបែបនេះក៏បាននាំគ្នាជួយសង្គ្រោះបឋមដែរ​ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបនាំគ្នាសែងសាកសពទៅដាក់នៅក្បែរសំណង់ផ្ទះល្វែងដែលខ្លួនធ្វើការរួចបានរាយការណ៍​ជូននគរបាលឲ្យចុះទៅពិនិត្យនិងកោសល្យវិច្ច័យ​ព្រម​ទាំង​ប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *