មួយ​រំពេច​ស្លាប់​ម្នាក់​រង​របួស​ម្នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​គ្លីនិច​ឯក​ជន​ដឹក​យក​ទៅ​ព្យាបាល​

 

 

ភ្នំពេញ​៖បុរស​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ដូច​ហោះ​ជាន់​ហ្វ្រាំង​មិន​ទាន់​បុក​ថ្ម​សំរាប់​ធ្វើ​សួន​ច្បារ​កណ្ដាល​ទ្រូង​ផ្លូវ​បណ្ដាល​អោយ​ស្លាប់​ម្នាក់​រង​របួស​ស្រាល​ម្នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិច​ឯក​ជន​ដឹក​យក​ទៅ​ព្យាបាល​។ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលាម៉ោង​២២៖០០នាទី​យប់​ថ្ងៃ​អង្គារ៍​ ១រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី​២ខែ​មករា​ឆ្នាំ​២០១៨ស្ថិត​នៅ​ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាក​សព​ជន​រង​គ្រោះ​ឈ្មោះ​ ​មុត ធួន ភេទប្រុសអាយុ២១ឆ្នាំមុខរបរជាងឈើស្នាក់នៅភូមិដើមធ្លក ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ(ស្លាប់)នៅកន្លែងកើតហេតុនិង​រួមដំណើរពីក្រោយឈ្មោះសុខ វណ្ណៈភេទប្រុស អាយុ​២៨​ឆ្នាំមុខរបរជាងឈើស្នាក់នៅភូមិស្ទឹងជ្រៅ ឃុំដើមមៀនក្រុងតាខ្មៅខេត្តកណ្ដាល(រងរបួសស្រាល)។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូម៉ាកMSXពណ៌ខ្មៅគ្មាន​ស្លាក​លេខ​ធ្វើដំណើរ​ក្នុងទិសដៅពីជើងទៅត្បូ​ង។លុះមកដល់ចំណុចកើតហេតុក៏បុកជាមួយនឹងថ្មដែលគេទុករៀប​សួនច្បារនៅកណ្ដាលទ្រូងផ្លូវ​បណ្ដាល​អោយ​ដួល​ម៉ូតូ​ស្លាប់​ម្នាក់​រង​របួស​ស្រាល​ម្នាក់​។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ហៅ​រថយន្តសង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​គ្លីនិច​ឯក​ជន​ព្រម​ទាំង​ទំនាក់ទំនង​ក្រុម​គ្រួសារ​នៃ​សព​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​។ដោយ​ឡែក​ម៉ូតូ​ត្រូវ​បាន​កម្លាំង​នគរ​បាល​​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ជួសជុល​ដោយ​ខ្លួន​ឯង​វិញ​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *