សម័យ​នេះ​លោក​ចោរ​សាហាវ​ណាស់​! កាច់សោកម៉ូតូរៀបជិះចេញម្ចាស់ទាន់ដកកាំភ្លើង​ខ្លី​ភ្ជង់រួច​រត់​គេច​ខ្លួន​បាត់​ស្រមោល​

 

 

ភ្នំពេញ ៖ ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​ធ្វើសកម្មភាពកាច់សោកម៉ូតូគ្រឿង​ ខណៈដែលម្ចាស់ដាក់ក្នុងបរិវេណដីឡូត៍ផ្ទះរវល់ចូលទៅដាំបាយ ចេញមកទាន់ ចាប់ប្រទាញប្រទង់គ្នាក៏ដួលម៉ូតូ រីឯជនសង្ស័យម្នាក់ទៀតដកកាំភ្លើងភ្ជង់ បើកម៉ូតូរត់ទៅជ្រុលបុកម៉ូតូអ្នកដំណើរមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យដួលសារជាថ្មី ហើយក៏នាំគ្នាលើកម៉ូតូបន្តជិះរត់គេចទៅបាត់ដោយសុវត្តិភាព។ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ថ្ងៃ​ពុធ​ ២​រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះមួយកន្លែង តាមផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ គង ជី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ផ្ទះកើតហេតុខាងលើ។ចំណែកម៉ូតូ ដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-5139។ដោយ​ឡែក​ក្រុមជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកធ្វើសកម្មភាព។

តាមសម្តី​ពី​ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូប​គាត់​រវល់ចូលដាំបាយ នៅចង្ក្រានចំហៀងផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ២នាក់ ជិះម៉ូតូមកឈប់មុខផ្ទះ ហើយម្នាក់ចូលទៅធ្វើសកម្មភាព កាច់សោក ម៉ូតូ បានសម្រេចហើយ ឡើងជិះ ខណៈ​នោះ​រូប​គាត់​ឃើញ​ទាន់​ចេញមកទាន់ ចាប់ប្រទាញប្រទង់គ្នាធ្វើឲ្យដួលម៉ូតូនៅមាត់ច្រកទ្វារ ហើយត្រូវបានជនសង្ស័យម្នាក់ទៀតជាបក្ខពួក ដកកាំភ្លើងខ្លីភ្ជង់ ធ្វើឲ្យពលរដ្ឋក្បែរខាងភ័យរួញមិនហ៊ានចូលជួយ រួចជនសង្ស័យលើកម៉ូតូឡើងជិះ ជ្រុលទៅបុកម៉ូតូស្កុបពីមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យដួល។​ប៉ុន្តែ​ជនសង្ស័យបន្តលើកម៉ូតូបើករត់គេចទៅបាត់ដោយសុវត្តិភាព ទើបផ្អើលប្រជាពលរដ្ឋហ៊ានចេញមក តែហួសពេលទៅហើយ ។

ក្រោយកើតហេតុភ្លាមៗ​កម្លាំងនគរបាល​មូល​ដ្ឋាន​សហការ​ជាមួយ​នគរ​បាល​ខណ្ឌ​ចុះទៅដល់កន្លែងកើតហេតុ សាកសួរ និងឆែកពិនិត្យ មើលតាមរយៈកាម៉េរ៉ាសុវត្តិភាពក្បែរនោះ ឃើញថារូបភាពសកម្មភាព ជនសង្ស័យទាំង២នាក់ មុនចូលធ្វើសកម្មភាព ជិះឆ្វែលក្រឡឹង ២ ដងមកហើយ រួចជនសង្ស័យម្នាក់ចូលទៅធ្វើសកម្មភាពកាច់សោ​កម៉ូតូរបស់ជនរងគ្រោះ ទោះជា ប្រទាញប្រទង់ជាមួយ ម្ចាស់ជនរងគ្រោះយ៉ាងណាក៏ដោយ​ស្រប​ពេល​នោះ​ជន​សង្ស័យ​ដកកាំភ្លើង​ខ្លី​ភ្ជង់ ម៉ូតូយកទៅបាត់ដោយសុវត្តិភាព ហើយ ជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ ដើម្បីឲ្យជួយស្រាវជ្រាវ​តាម​ស្វែង​រក​មុខ​សញ្ញា​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *