ដេក​លក់​មួយ​ភាំង​ឈ្លាត​ឱកាស​ចង​ក​សម្លាប់​ខ្លួន​ បន្សស់​ទុក​ឪពុក​ម្ដាយ​យំ​សោក​បោក​ខ្លួន​

 

 

 

ភ្នំពេញ​៖​បុរស​ម្នាក់​ព្យាយាម​ចង​ក​សម្លាប់​ខ្លួន​ រហូត​ដល់​បាន​សំរេច​ ខណៈ​ដែល​ម្ដាយ​ឪពុក​ដេក​លក់​មួយ​ភាំង​។ហេតុ​ការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​ពុធ​ ២រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៦និង០០នាទី ព្រឹក​ស្ថិត​នៅលើដើមតាសេកក្នុងភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ផាត គន្ធា ហៅ ទន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសំរោងជើងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។​

តាម​ប្រភព​ព័ត៌មានពី​ឈ្មោះ​ ផាត​ សុភ័ក្រ​ ត្រូវ​ជា​ឪពុក​របស់​សាក​សព​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុជនរងគ្រោះនៅផ្ទះជាមួយម្ដាយ។ហើយ​ជន​រង​គ្រោះ​តែង​តែ​មានអារម្មណ៍ភ្លេចភ្លាំងនិងមិនសំរាក(ដេក)ពេញមួយយប់ ខណៈ​នោះ​ប្រពន្ធ​របស់​ខ្លួន​ត្រូវ​ជា​ម្ដាយជនរងគ្រោះ​ឈ្មោះ​ សុខ យ៉ាន បាននៅចាំមើលពេញមួយយប់។​ប៉ុន្តែ​រហូត​ដល់​ពេល​គាត់​អស់​កម្លាំង​ពេក​ងងុយ​ដេក​មួយ​ភាំង​។​ភ្លាមៗ​នោះជនរងគ្រោះក៏ដើរចេញពីផ្ទះមកបាត់ ប្រពន្ធ​របស់​គាត់​ភ្ញាក់ឡើងមិនឃើញជនរងគ្រោះ ថែម​ទាំង​ដើរតាមរក រហូតដល់ម៉ោងកើតហេតុ​ស្រាប់​តែ​ទទួលដំណឹងថា ជនរងគ្រោះចងកស្លាប់នៅកន្លែងកើតហេតុបាត់​ទៅ​ហើយ​។បន្ទាប់​មក​លឺដូចនោះ​ប្រពន្ធ​របស់​ខ្លួន​ក៏ស្ទុះ​ទៅ​មើលឃើញសពជនរងគ្រោះបានធ្វើអត្តឃាត(ចងក)នៅលើដើមតាសេកតែម្ដង។
​ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​សហការ​ជាមួយ​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​ចុះ​ទៅ​កន្លែង​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​។

តាម​ប្រភព​ព័ត៌មានពី​លោក​ពេទ្យ​ជំនាញ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ចង​ក​សម្លាប់​ខ្លួន​ឯង​ពិត​ប្រាកដ​មែន​។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបាន​កម្លាំង​នគរ​បាល​ប្រគល់ជូនក្រុុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តច័ន្ទបុរីវង្សក្នុង​ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ភ្នំពេញ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *