រថយន្តកៀរថយន្ត​បន្ត​ទៅ​ប៉ះ​​ម៉ូតូ២គ្រឿង​ទៀត​បង្ក​ជា​ហឹង្សា​ផ្អើល​ពេញ​ផ្លូវ​

 

 

 

 

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបើកវ៉ាកៀរថយន្តហាយឡែនឌ័របណ្តាលអោយរងកាខូចខាតហើយរថយន្តហាយឡែនឌ័រគេចជ្មជ្រុល​ប៉ះ​តូ២គ្រឿងទៀតរងកាខូចខាត ហើយរថយន្តបង្កព្យាយាមបើកគេចខ្លួនតែត្រូវរថយន្តរងគ្រោះដេញចាប់ពេញផ្លូវ។បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់​ថ្ងៃ​ពុធ​ ២កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី៣ខែមករាឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរពេទ្យបញ្ញាស័ក្ក តាមបណ្តោយផ្លូវលេខ២៧១កែងផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាហាយឡែនឌ័រ​ មួយ​គ្រឿង​ ពណ៌​ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J 9569 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េ​ មួយ​គ្រឿង​ទៀត​ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2F 8320បើកបរដោយបុរសម្នាក់និង​អ្នក​រួមដំណើរជាមួយ​ម្នាក់​ទៀត​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១​ទៅ​ផ្លូវលេខ៣៧១ស្រាប់តែ​រថយន្ត​នោះ​កៀរថយន្តហាយឡែនឌ័រងកាខូចខាតធ្លាក់​កាងខាងមុខ។​រួច​រថយន្តហាយឡែនឌ័រ​បន្ត​ជ្រុល​ទៅ​កៀរ​ម៉ូតូចំនួន២គ្រឿងទៀត​ ខណៈ​ដែល​​ធ្វើដំណើរស្រប​ទិស​គ្នា​បណ្ដាល​អោយ​​រង​​ខូចខាតបន្តិចបន្តួច។​បន្ទាប់ពីបង្កគ្រោះ​ថ្នាក់រួចរថយន្តបង្កព្យាយាមបើករត់តែត្រូវរថយន្តរងគ្រោះដេញឃាត់ភ្លាម​ៗ​មក​វិញ​ ប៉ុន្តែ​ម្ចាស់រថយន្តបង្កចុះពីលើរថយន្តព្យាយាមរត់គេចខ្លួនទៀតទើបម្ចាស់រថយន្តរងគ្រោះដេញចាប់បង្កកាភ្ញាក់ផ្អើលពេញផ្លូវនិងបង្កហឹង្សាដាក់គ្នាផងដែរ។

ក្រោយពេលកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​ចុះមកដល់ចំណុចកើតហេតុនិងធ្វើការ​សម្របសម្រួលតែដោយសាភាគីទាំងសងខាងយកតែត្រូវរៀងខ្លួនទើប​កម្លាំង​នគរ​បាល​ជំនាញវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិកានគរបាលខណ្ឌមានជ័យរងចាំដោះស្រាយពេលក្រោយ។ចំណែកម៉ូតូទាំង២គ្រឿងដោយមិនមានរងកាខូចខាតធ្ងន់​ថែម​ទាំង​មិនចង់មានរឿងវែងឆ្ងាយក៏នាំគ្នាជិះចេញទៅបាត់៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *