ឆេះផ្ទះឈើប្រក់ស័ង្កសីមួយខ្នងសល់តែផែះនៅកំពង់ចាម

កំពង់ចាម: មានអគ្គិភ័យមួយ បានឆាបឆេះផ្ទះឈើមួយខ្នងខ្ទេចគ្មានសល់ កាលពីវេលាម៉ោង ៦ និង៥០នាទីល្ងាច ថ្ងៃពុធ២រោចខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចដំណាក់ចាស់ ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះឆេង សំបូ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ កសិករ ហើយផ្ទះដែល ឆេះនោះ មានទំហំ៧x៩ ម៉ែត្រ ធ្វើពីឈើប្រក់​ស័ង្កសី រងការខូចខាតទាំងស្រុង ឯមូលហេតុ​ដែល បណ្តាលឲ្យឆេះនោះនៅពុំទាន់ដឹងមូលហេតុនៅឡើយទេ។

តាមសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ករណីអគ្គីភ័យនេះដែរ ពុំបណ្ដាលឲ្យ​មានអ្នករងរបួសនោះទេ ដោយកើតហេតុភ្លាមៗនោះ លោក ទុន ណេត អភិបាល​នៃគណ:​អភិបាលស្រុក បានដឹកនាំកម្លាំងចុះទៅជួយធ្វើ​អន្តរាគមន៍ ដល់កន្លែង ដោយប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង និងមួយគ្រឿងទៀត ជារថយន្តរបស់ក្រុមហ៊ុនឡុងស្រេង ចំការកៅស៊ូបឹងកេតទើបរលត់ ដោយចំណាយពេលជាងមួយម៉ោងឯណោះទើបរលត់ទាំងស្រុង ៕

Leave a Reply

Your email address will not be published. Required fields are marked *