បុរសម្នាក់មានជម្ងឺសសៃប្រសាទដេកស្លាប់ក្នុងបន្ទប់ជួលដោយសារ គាំងបេះដូង

 

 

ភ្នំពេញ ៖ បុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលដោយសារគាំងបេះដូង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង៣០ នាទីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៣កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​ ២៥៦១​ត្រូវ​នឹង​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅផ្ទះជួលលេខ២៤ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

បុរសរងគ្រោះមានឈ្មោះ ឆាន តឹម អាយុ៣៦ ឆ្នាំមុខរបរ នៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិក្រចាបទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ។

មានប្រពន្ធឈ្មោះ ម៉ា ទីម អាយុ៣៤ ឆ្នាំ និងមានកូន២នាក់កូនស្រី ១ ប្រុស១ ស្នាក់នៅជាមួយឪពុកម្ដាយ ។

បើតាមសម្ដីរបស់ស្ដ្រីឈ្មោះ ម៉ា ទីម ត្រូវជាប្រពន្ធបានប្រាប់អោយដឹងថា ប្ដីរបស់មានជម្ងឺសសៃប្រសាទដោយលាបថ្នាំជាប្រចាំថ្ងៃ ។

បើតាមសម្ដីកូនស្រីឈ្មោះ តឹម គា មានឈ្មោះ តឹម គា អាយុ១៨ ឆ្នាំ មុនរបរ កម្មកររោងចក្រ បានប្រាប់អោយដឹងថា កាលពីវេលាម៉ោង៥ព្រឹកថ្ងៃកើតហេតុឪពុករបស់ខ្លួនបានក្រោកពីសម្រានរួចចូលក្នុងបន្ទប់ទឹក ក្រោយពេលចេញពីបន្ទប់ទឹកវិញគាត់បានហូបទឹករួចក៏សម្រានទៅវិញ ស្រាប់តែមានអាការៈប្រកាចប្រកិន ខ្លួនស្មានតែឪធ្វើលេង លុះដល់ពេលឪឈរប្រកាចបានហៅម្ដាយមកស្ទាបឪទើបដឹងថា ឪស្លាប់បាត់ទៅ ហើយ ទើបស្រែកផ្អើលឆោ ឡោតែម្ដង ។

ក្រោយពេលកើតហេតុបានរាយការណ៍មកប៉ុស្ដិ៍នគរបាលរដ្ឋស្ទឹងមានជ័យ៣ និងជំនាញខណ្ឌចុះមកកោសល្យវិច្ឆ័យលើសាកសព ទើបដឹងថា ស្លាប់ដោយសារ គាំងបេះដូង រួចធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *