ជិះម៉ូតូប៉ះដៃចង្កូតគ្នាដួលចូលក្រោមរថយន្តបុកគ្រឹនកិនដាច់ដៃ

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ដាច់ដៃម្ខាងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ខណៈ​ដែល​ជិះម៉ូតូស្របជាមួយរថយន្តហើយបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលអោយដួលចូលកង់រថយន្តផ្នែកខាងក្រោយកិនអូសប្រហែល៥ម៉ែត្រ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃព្រហស្បត៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី៤ខែកមរា ឆ្នាំ២០១៨ នៅមុខផ្សារឯករាជ្យ២ ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ប្រភេទរថយន្តបុកគ្រិះ បពណ៍ស ពាក់ស្លាកលេខភ្នំពេញ3A 8074 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកSuzuki address ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ1FB 1507 ជិះដោយបុរសម្នាក់និងមួយគ្រឿងទៀតមិនចាំម៉ាកធ្វើដំណើរស្របគ្នាជាមួយរថយន្តហើយបានទាក់ដៃចង្កូតគ្នាបណ្តាលអោយម៉ូតូមួយគ្រឿងដួលចូលក្រោមកង់រថយន្តកិនអូសប្រហែល៥ម៉ែត្របណ្តាលអោយរងរបួសដាច់ដៃខាងស្តាំ ចំណែកម៉ូតូមួយគ្រឿងទៀតគេចបាត់។ ភ្លាមនោះប្រជាពលរដ្ឋបានចាប់តៃកុងរថយន្តបានភ្លាមៗនិងប្រគល់អោយសមត្ថកិច្ចផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ​ ចំណែករថយន្តនិងម៉ូតូត្រូវបាន​កម្លាំង​នគរ​បាល​ជំនាញ​ចរាចរណ៍រាជធានីភ្នំពេញដើម្បីចុះមកធ្វើការ​វាស់វែងយកទៅរក្សាទុកដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *