ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពកៀរម៉ូតូជនរងគ្រោះម្នាក់ឲ្យដួលខណៈកំពុងធ្វើដំណើរតាមផ្លូវ រួចហើយពួកគេបានគំរាមបាញ់សម្លាប់ និងបានជិះយកម៉ូតូពីជនរងគ្រោះជិះទៅបាត់ដោយមិនរំខានសមត្ថកិច្ចមូលដ្ឋានឡើយ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយ ផ្លូវលេខ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះ ម៉ូតូហ្សូមម័រ ចេញពីកន្លែងធ្វើការសំដៅទៅផ្ទះ ហើយមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពកៀរម៉ូតូជនរងគ្រោះម្នាក់ឲ្យដួលខណៈកំពុងធ្វើដំណើរតាមផ្លូវ រួចហើយពួកគេបានគំរាមបាញ់សម្លាប់ និងបានជិះយកម៉ូតូពីជនរងគ្រោះជិះទៅបាត់តែម្តង។
គួរបញ្ជាក់ថាមួយរយៈកន្លងទៅនេះអំពើ ប្លន់នៅក្នុងខណ្ឌចំការមន បានកើតឡើងជាបន្តបន្ទាប់ មានដូចជាប្លន់ម៉ូតូ Duok និងZoomerX ហើយសកម្មភាពប្លន់គ្រប់រូបភាព មានទាំងកាំភ្លើង និងឧបករណ៍ផ្សេងៗ ដែលធ្វើអោយ ប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ ដោយមិនដែលឃើញសមត្ថកិច្ចមូលដ្ឋានបង្រ្កាបបានមតងណាឡើយ ៕ អូន ធួក
