រថយន្ដបែនដឹកដីបើកបញ្ច្រាសបុកម៉ូតូមួយគ្រឿងរងរបួសធ្ងន់

 

 

 

ភ្នំពេញ៖ រថយន្ដបែនដឹកដីមួយគ្រឿងបើកបញ្ច្រាសផ្លូវទៅបុកម៉ូតូបណ្ដាលអោយយុវជនម្នាក់បែកភ្នែកឆ្វេង និង បាក់ភ្លៅឆ្វេងរងរបួសធ្ងន់​។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទី រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ៣កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅផ្លូវ២១៧ ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្ដដឹកដីមួយគ្រឿង ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 3A-0710ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងបើកបញ្ច្រាសផ្លូវទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ដែលពាក់ស្លាកលេខព្រះសីហនុ 1C-6541 ជិះម្នាក់ដែលក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនវ៉ាជាមួយរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកក៏ជ្រុលចង្កូតទៅបុករថយន្ដបែនដឹកដីបើកបញ្ច្រាសផ្លូវទាំងកម្រោលបណ្ដាលអោយរងរបួសបែកភ្នែកឆ្វេងម្ខាង និងបាក់ភ្លៅឆ្វេងម្ខាង ត្រូវបានរថយន្ដមន្ទីរពេទ្យបង្អែកដង្កោដឹកមកសង្គ្រោះភ្លាមៗ ប៉ុន្ដែស្ថានភាពធ្ងន់ធ្ងរពេលក៏បញ្ជូនទៅកាន់មន្ទីរពេទ្យ ខ្មែរ-សូវៀត ហៅ ពេទ្យរុស្សី វិញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌដង្កោចុះទៅធ្វើការវាស់វែង
និងទាក់ទងទៅជំនាញការិយា ល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ មកអូសរថយន្ដនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមច្បាប់នៅពេលកក្រោយ ៕ បញ្ញា

 

 

Leave a Reply

Your email address will not be published. Required fields are marked *