នគរបាលខណ្ឌពោធិសែនជ័យ ក្រសោបចាប់ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន១៦នាក់ និងអាវុធខ្លីមួយដើមនៅផ្ទះសំណាក់ពេជ្រកែវមរកត

 

 

 

ភ្នំពេញ ៖ ផ្ទះសំណាក់ យុីហោ ពេជ្យកែវមរកត ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០១១ ភូមិតាងួន សង្កាត់កាកាប ទាំងអ្នកគ្រប់គ្រងផ្ទះសំណាក់ ទាំងភ្ញៀវរៀបចំជាប្រព័ន្ធ នូវការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ហើយនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរនបាលខណ្ឌពោធិសែនជ័យ ដឹកនាំបញ្ជាផ្ទាល់ ពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ក្រោយពីស្រាវជ្រាវ តាមចាប់ឃជនសង្ស័យ២នាក់ នៅត្រង់ចំណុចផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប១ ហើយនាំបន្តទៅតាមចាប់ជនសង្ស័យប្រុសស្រីកំពុងសង្ងំលាក់ខ្លួនក្នុងផ្ទះសំណាក់ខាងលើ បានចំនួន១៤នាក់ ស្រី៦នាក់ ក្នុងនោះមានទាំងអ្នកគ្រប់គ្រងផ្ទះផងដែរ រកឃើញអាវុធខ្លីមួយដើមផងដែរ ។
តាមនគរបាលបានឲ្យដឹងថា ក្រោយពីទទួលបទបគឭញ្ជាពីលោក អធិការខណ្ឌពោធិសែនជ័យ ជម្រុញឲ្យកម្លាំង ពាក់ព័ន្ធ តាមជំនាញ ឲ្យយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ បង្ក បង្ក្រាប រាល់បទល្មើសដែលកើតឡើងក្នុងមូលដ្ឋាន ធានាបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ និងសង្គម ទើបកម្លាំងអន្តាគមន៍ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍រដ្ឋបាល ដឹកនាំបញ្ជាផ្ទាល់ពី លោក យឹម សារ៉ាន់ ស្រាវជ្រាវបង្ក្រាបចាប់ជនសង្ស័យ ជួញដូរ គ្រឿងញៀន២នាក់ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិតាងួន ហើយ ឈានទៅដល់ ច្បាមក្រសោប បក្ខពួក ជនសង្ស័យ ដែលកំពុងសង្ងំលាក់ខ្លួន តាមបន្ទប់ផ្ទះសំណាក់ យុីហោ ពេជ្រកែវមរកត ស្ថិតនៅតាមផ្លូវ២០១១ ភូមិតាងួន សង្កាត់កាកាប បន្ថែមទៀត ឃាត់ខ្លួនជនសង្ស័យ១៤នាក់ ស្រី៦នាក់ រកឃើញកាំភ្លើងខ្លី ម៉ាក កា៥៤មួយដើម គ្រាប់ពេញបង់ និងសម្ភារពពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងប្រតិបត្តិការបង្ក្រាប ចាប់ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនខាងលើ លទ្ធផល ឃាត់ខ្លួនមនុស្ស១៦នាក់ ស្រី៦នាក់ អាវុធខ្លី កា៥៤មួយដើម ម៉ូតូចំនួន៨គ្រឿង ថ្នាំញៀន ជញ្ជីងថ្លឹងថ្នាំញៀន ។ ក្នុងប្រតិបត្តិការ នៅក្នុងផ្ទះសំណាក់ខាងលើ ពិនិត្យជាក់ស្តែង ឃើញងឭថា ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន រៀបជាប្រព័ន្ធជាស្រេច ទាំងអ្នកគ្រប់គ្រងផ្ទះសំណាក់ មេការ បុគ្គលិក និងភ្ញៀវ ឃុបឃិតគ្នា យកទីតាំងផ្ទះខាងលើ ធ្វើជាទីកន្លែង ប្រមូលផ្តុំជក់ ប្រើប្រាស់ ចែកចាយ ។
លោកអធិការបានឲ្យដឹងថា ជនសង្ស័យម្នាក់ មានលាក់អាវុធ មានឈ្មោះ ប៊ិច សុចថុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកសំរោងទង ខេត្តកំពងើស្ពឺ ។
ក្រោយពីបង្ក្រាបចាប់ខ្លួនបាន ជនសង្ស័យទាំងអស់ រួមជាមួយ សម្ភារៈពាក់ព័ន្ធ ត្រូវបាននគរបាលនាំយកទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ដើម្បីសាកសួរនិងបន្តនីតិវិធី ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *