មានជំងឺសរសៃប្រសាទរត់ទៅចងកសម្លាប់ខ្លួននឹងដើមសង្កែ

ខេត្តព្រៃវែង​ ៖​ ​ប្រជាពលរដ្ឋបាន​ប្រទះ​ឃើញសពបុរស​ម្នាក់  ​​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​សង្កែ​ នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ ថ្ងៃសុក្រ៤រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៧​ ឋិត​នៅ​ចំណុច​ភូមិ​ប្រាសាទ​ ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ។​

​សមត្ថកិច្ចបានឲ្យដឹងថា ជន​រង​គ្រោះ​មានឈ្មោះ​ ប៊ុ​ន​ ពន្លឺ​ ហៅ​ក្រឹម​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ក្រូច​ ឃុំ​កន្សោម​អក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ។​ ជន​រង​គ្រោះ​បាន​យក​អាវ​របស់​ខ្លួន​ចងក​សម្លាប់​ខ្លួនទៅនឹងដើមសង្កែដ៏ធំមួយដើម ​ ។​

​ស្រី្តឈ្មោះ​ ជិន​ មុំត្រូវជាម្តាយជនរងគ្រោះប្រាប់សមត្ថកិច្ច​ថា​ កូនប្រុស​គាត់ម្នាក់​នេះ​មាន​បញ្ហា​ខួរក្បាលដោយជំងឺសរសៃប្រសាទ​ ហើយពីរ​បី​ថ្ងៃមុន​នេះ​ ចេះ​តែ​ខ្លាច​ហើយ​រត់​ស្រែកឲ្យគេជួយព្រោះឃើញ​តែ​គេ​ដេញ​វ៉ៃ​សម្លាប់​ ។​

​ក្រោយ​ពី​សមត្ថកិច្ច​ត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ​សព​រួច​ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែនហើយក៏បាន​ប្រគល់​សពជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *