នគរបាលមហាផ្ទៃក្របួចចោរ គាស់កង់តឺន័រយកសម្លៀកបំពាក់នៅខេត្ត កំពង់ស្ពឺបាន​១០នាក់

កំពង់ស្ពឺៈនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ បានបង្ក្រាបក្រុមវះទូកុងតែន័រហើយឃាត់ខ្លួនក្រុមជនសង្ស័យបាន១០នាក់ ដែលក្នុងនោះមានម្នាក់ឈ្មោះណុប ឌី ជាមេខ្លោង និងជាឈ្មួញរកស៊ីឈើដុះស្លែនៅខេត្តកំពង់ស្ពឺ ដែលប្តូររបរមកធ្វើជាមេខ្លោង រកស៊ីវះទូកុងតឺន័រម្តង។

ជនសង្ស័យទាំង១០នាក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់បាននៅចំណុចភូមិផ្គង សង្កាត់ច្បាមន ក្រុងច្បារមន កាលពីព្រឹកថ្ងៃទី០៣ ធ្នូ ២០១៦ ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យ១០នាក់ដែលឃាត់ខ្លួននេះមាន ១-ឈ្មោះជួន ឡង់ឌី អាយុ៣៦ឆ្នាំ ២-ឈ្មោះធាន ផានហៅសាក់ ជួលផ្ទះនៅត្រពាំងថ្លឹង ៣-ឈ្មោះទុន ជាតិ អាយុ២៥ឆ្នាំ អ្នកកាត់ជីភីអេស ទូកុងតឺន័រនៅខេត្តកំពង់ចាម ៤-ឈ្មោះស៊ុំ សារ៉េត អាយុ៥៦ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ជាអ្នកផ្តល់ទីតាំងធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ៥-ឈ្មោះណុប ឌី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៦-ឈ្មោះសុខ ស័ង អាយុ១៩ឆ្នាំ ខេត្តកំពង់ស្ពឺ អ្នកជួយរើឥវ៉ាន់ ៧-ឈ្មោះភួង សុខផល អាយុ៣៦ឆ្នាំ ខេត្តកំពង់ស្ពឺ អ្នកផ្តល់ទីតាំង ៨-ឈ្មោះសែម សុខវិន អាយុ២៨ឆ្នាំ ខេត្តកំពង់ស្ពឺ អ្នកជួយរើឥវ៉ាន់ ៩-ឈ្មោះឈុន លឹម អាយុ២៨ឆ្នាំ ខេត្តកំពង់ស្ពឺ អ្នកបើកឡានឱ្យជួន ឡង់ឌី និង១០-ឈ្មោះឆាយ ក្តិប អាយុ ៣៦ឆ្នាំ ជាអ្នកចាំមើលផ្លូវអោយគេធ្វើសកម្មភាព ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំងនេះទើបតែគាស់កុងតឺន័របាន តែមិនទាន់រំដោះយកសម្លៀកបំពាក់ថ្មីៗដែលដឹកយកទៅកំពង់ផែក្រុងព្រះសីហនុនៅឡើយទេ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងសម្ថកិច្ចបាននាំខ្លួនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ៕ ក្រពុំ

%e1%9e%85%e1%9f%84%e1%9e%9a%e1%9e%82%e1%9e%b6%e1%9e%9f%e1%9f%8b%e1%9e%80%e1%9e%bb%e1%9e%84

 

Leave a Reply

Your email address will not be published. Required fields are marked *