​LANDROVER បុករះស្លាប់៣នាក់ នៅតាខ្មៅ

កណ្ដាលៈ​ រថយន្ត​LANDROVER​ ​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​​ជែង​គេឯងក្នុង​ស្ថានភាព​គ្រោះថ្នាក់​ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​ច្រាសទិស​គ្នា​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើតហេតុ​ ។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​នេះ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវ​លេខ​១១៥​ ស្ថិត​ក្នុងភូមិ​ខ្ពប​វែង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ លា​ល​ពី​វេលា​ម៉ោង​១៧​និង​២០​នាទី​ ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៨​ ។​

​ មន្ត្រី​នគរបាល​ចរាចរក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​LANDROVER​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2U-6977​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បើករថយន្ត​គេច​ពី​កន្លែង​កើតហេតុ​ រួច​ទុក​រថយន្ត​ចោល​រត់​បាត់​ខ្លួន​ រីឯ​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​មាន​គ្នា​៣​នាក់​ ទី​១-​ឈ្មោះ​រស់​ ភារ​ម្​ យ​ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ខ្ពប​វែង​សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ (​ ជា​អ្នក​ឌុ​ប​)​ ជិះ​ម៉ូតូ​ម៉ាក​HONDA​ MSX​ព​ណ៍​ខៀវ​លាយ​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ទី​២.​ឈ្មោះ​អ៊ី​ម​ សុ​ផា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ (​ជា​អ្នក​រួម​ដំណើរ​)​ និង​ទី​-​ឈ្មោះ​ វ៉​ន​ វិសាល​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ក្រុង​តា​ខ្មៅ​ (​ជា​អ្នក​រួម​ដំណើរ​)​ ។​

​ ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ត​បង្ក​បើក​ក្នុង​ទិស​ដៅ​ពី​ព្រែក​ហូរ​ឆ្ពោះទៅ​ស្តុ​ប​ព្រែក​សំរោង​ (​ពី​លេចទៅ​កើត​)​ លើ​កំណាត់​ផ្លូវជាតិ​លេខ​១១៥​ ដោយ​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាង​មុខ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ខណៈ​ដែល​វ៉ា​មិន​ទាន់​ផុត​ផង​ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ជិះ​ច្រាសទិស​គ្នា​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​ ។​ ក្រោយ​ពេល​រថយន្ត​បាន​បុក​រួច​ ក៏​ព្យាយាម​បើក​រត់គេច​ខ្លួន​ប្រមាណ​១០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ស្ទាក់​ចាប់​បាន​ តែ​ម្ចាស់​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ ករណី​ខាងលើ​នេះ​ កឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​ បើក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​ដែល​ដែលបើកជែងគេឯងពុំ​មើល​ពី​ស្ថានភាព​ផ្លូវ​ ទើប​បានជា​បុក​ជាមួយ​និង​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ដូច្នេះ​ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *