រ​ដ្ន​បាល​ជលផល​ខេត្ត​សៀមរាចុះ​បង្ក្រាប​បទ​ ល្មើស​នេសាទ​ នៅ​ចំណុច​កោះក្របី​

សៀមរាប​ ៖​ ដោយអនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្ត​ដល់​បណ្តា​កងកម្លាំង​នគរបាល​ទាំងអស់​ ឲ្យ​យកចិត្តទុកដាក់​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ក្នុង​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ និង​ការ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅ​ថ្ងៃ​សុក្រ​៤​រោ​ជ​ខែបុស្ស​ឆ្នាំរកា​ព​.​ស​២៥៦១​ត្រូវ​និង​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ ម៉ោង​៨​និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជីក្រែង​ចំណុះ​ អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ សហការ​ជាមួយ​មន្ត្រីសង្កាត់​ជលផល​ ដឹកនាំ​ដោយ​លោក​ព្រិ​ន​សា​វិ​ន​នាយរ​ដ្ន​បាល​ជលផល​ខេត្ត​ចុះ​បង្ក្រាប​បទ​ ល្មើស​នេសាទ​ នៅ​ចំណុច​កោះក្របី​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្ទឹង​ជ្រៅ​និង​មាត់​ ខ្លា​ជា​លទ្ធផល​កម្លាំង​យើង​បង្ក្រាប​បា​នប​៤​គ្រឿង​របាំង​ស្បៃ​មុង​1000​ម៉ែត្រ​ចំរឹង​400​ដើម​និង​ប្រលែង​កូន​ត្រី​15kg​ចូល​ក្នុង​ទឹក​វិញ​ចំពោះ​វត្ថុ​តាង​កម្លាំង​ សហការ​បាន​ដុត​កម្ទេច​ចោល​នៅ​និង​កន្លែងតែម្តង ​ ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *