នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាឃាត់ខ្លួនជនសង្ស័យនាក់ដកហូតថ្នាំញៀន១កញ្ចប់តូច

 

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាធ្វើការឃាត់ខ្លួនបន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀចំនួន១កញ្ចប់តូចនៅជាប់ខ្លួនពួកគេ។

ការឃាត់ខ្លួននេះ​ធ្វើ​ឡើង​កាលពីយប់ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ៦ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង១និង២០នាទីយប់​ ស្ថិត​នៅ​តាមបណ្តោយផ្លូវ២៧១​ក្នុង​ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននោះទី១ឈ្មោះ រស់ ច័ន្ទសុភា ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​និង​ទី២ឈ្មោះ ភ័ក្រ ចិន្តា ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតស្នាក់នៅក្នុងការដ្ឋានសំណង់សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
​តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុនការ​ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើកម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។លុះមកដល់ចំណុចខាងលើក៏​ប្រទះ​ឃើញពួកគេដើរចេញពីក្នុងភូមិបុរីកម្មករតាមផ្លូវ២៧១​ខណៈ​នោះ​កម្លាំង​នគរ​បាល​មានការសង្ស័យក៏ហៅឲ្យឈប់​ដើម្បី​ត្រួតពិនិត្យ​ស្រាប់​តែ​ឃើញថ្នាំញៀនចំនួន១កញ្ចប់តូចនៅជាប់ខ្លួនពួកគេទើប​កម្លាំងនគរបាល​ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខ​កម្លាំង​នគរ​បាល​ជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀននោះពិតជារបស់ពួកគេមែនដោយទិញពីជនមិនស្គាល់មុខម្នាក់គោលបំណងយកទៅ​ប្រើ​ប្រាស់​តែ​ប៉ុណ្ណោះ​។

បច្ចុប្បន្នជនសង្ស័យរួមនិងត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *