ប្រជាពលរដ្ឋជាង១០នាក់រងការរិគន់ទៅលោកអធិកររងខចណ្ឌមានជ័យចុះអនុវត្តន៍ច្បាប់ចរាចណ៍ចាប់ម៉ូតូអត់ស្លាកលេខ អត់មួក អត់កញ្ចក់និងបញ្ចាស់ទិស ហើយបានដោះលែងម៉ូតូ១គ្រឿងអោយទៅផ្ទះវិញ

 

 

 

ភ្នុំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នេះកម្លាំងសមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ ណឹប ពីបូ អធិការរងទទួលផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះឃាត់ម៉ូតូធ្វើចរាចរណ៍ដោយមិនគោរពច្បាប់ដើម្បីបញ្ជូនកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីផាក់ពិន័យ និងអប់រំ ។

ជាក់ស្ដែងលោកវរសេនីយ៍ ណឹប ពីបូ អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ខណ្ឌមានជ័យ បានលង់និងសម្រស់ស្រីស្អាតម្នាក់ដែលជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 1FB-2734 មិនបានពាក់មួកសុវត្ថិភាពត្រូវសមត្ថកិច្ចឃាត់យកមកទុកប៉ុស្ដិ៍ស្ទឹងមានជ័យ១ដើម្បីយករថយន្ដដឹកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្ដែលោកអធិការរងរូបនោះបានយកប្រាក់ពិន័យស្រីស្អាតម្នាក់នោះរួចប្រគល់ម៉ូតូអោយស្រីស្អាតជិះទៅផ្ទះវិញ ។ ពេលដែលលោកអធិការរងរូបនោះប្រគល់ម៉ូតូទៅអោយស្រីស្អាតនោះក៏មានប្រជាពលរដ្ឋដែលត្រូវសមត្ថកិច្ចឃាត់ម៉ូតូទាំងអស់បានរិះគន់លោកអធិការរងយ៉ាងចាស់ដៃ និងមានការនើយឆ្ងល់ តើហេតុអ្វីបានជាលោកអធិការរងយោគយល់តែស្រីស្អាតម្នាក់ក្នុងចំណោម ប្រជាពលរដ្ឋជាង១០នាក់ ។

យ៉ាងណាមិញអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពេល វរសេនីយ៍ ណឹប ពីបូ អធិការរង ទទួលបន្ទុកផ្នែកចរាចរណ៍ខណ្ឌមានជ័យបាបឡើយជុំវិញការចោទប្រកាន់ខាងលើនេះ ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *