បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូជ្រុលទៅបុកកង់បីកំពុងតែឈប់

 

 

 

ភ្នំពេញ​៖គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីល្ងាច​ថ្ងៃ​សៅរ៍​ ៥រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៨ដែលទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិថ្មរគោល សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុបានឃើញ​ម៉ូតូ​តុ​ៗមានទ្រុងបិតជិតមួយគ្រឿងពណ៌សលាយក្រហមពាក់ស្លាក​លេខ​ភ្នំពេញ 1B 8777 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណរួមជាមួយនារីម្នាក់ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុក៏បានអែបខាងដើម្បីឈប់(ឈប់)ខណៈ​នោះស្របពេលជាមួយនិងបុរសម្នាក់មិនស្គាល់អត្តសញ្ណាណដូចគ្នាបើកបរម៉ូតូមួយគ្រឿង​ម៉ាក​MSXពណ៌លឿងលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1GI 9734​ធ្វើ​ដំណើរ​ក្នុងទិសដៅស្របទិសគ្នា​ស្រាប់​វាក់អើជាមួយ​រថយន្ត​ដែលមកពីខាងមុខរកកន្លែងគេចអត់ឃើញក៏ជ្រុលទៅបុកគូទ​ម៉ូតូ​តុ​ៗយ៉ាងពេញទំហឹងបណ្តាលឲ្យដួលបោកខ្លួនទៅនឹងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុគេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះទៅកន្លែងកើតហេតុដើម្បីធ្វើការវាស់វែងយកសម្ភារៈ​អែបខាងហើយជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។

បច្ចុប្បន្ននេះ​ជនរងគ្រោះរង​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីពេទ្យ​ រីឯ​ម៉ូតូ​ទាំងសងខាងរងចាំកម្លាំងជំនាញខណ្ឌជួយធ្វើការដោះស្រាយនៅ​ពេល​ក្រោយ​៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *