អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់២​ខ្នង​ ទាំងកណ្ដាលយប់

 

 

 

 

ភ្នំពេញ៖ អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជា​ពល​រដ្ឋ​យ៉ាង​សន្ធោ​សន្ធៅ អស់​ចំនួន​២​ខ្នង​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី វេលា​ម៉ោង​១១​និង ២០​នាទី​យប់​ថ្ងៃ​សៅរ៍​ ៥រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១​ ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ២០១៨ ស្ថិត​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ម្ចាស់​ផ្ទះ​បាន​ចាក់​សោ​ផ្ទះ​ចោល​ដោយ​ទៅ​ចូល​រួម​កម្មវិធី​បង​ប្អូន​ខណះ​មក​ដល់​វេលា​កើត​ហេតុ ស្រាប់​តែ​មាន​អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​យ៉ាង​សន្ធោ​សន្ធៅ ភ្លាម​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ និង​ទាក់​ទង​ទៅ​ក្រុម​រថយន្ត​ពន្លត់​អគ្គី​ភ័យ​មក​បាញ់​អន្លត់​ជា​ច្រើន​គ្រឿង​ផង​ដែរ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​អះ​អាង​អំពី​ទំហំ​នៃ​ការ​ខូច​ខាត និង មូល​ហេតុ​នៃ​អគ្គិភ័យ​នេះ​នៅ​ឡើយ​ទេ ។

គ្រោះ​អគ្គិភ័យ​ខាង​លើ​នេះ អង្គ​ភាព​៧១១ នៃ​កង​ពល​តូច​លេខ​៧០ ក៏បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង សហការ​ជា​មួយ​រថយន្ត​របស់​សាលា​ខណ្ឌ​មួយ​គ្រឿង​ផង​ដែរ ។​ទោះ​ជា​យ៉ាង​ណា​ពាក់​ព័ន្ធ​និង​មូល​ហេតុ​នោះ​សមត្ថកិច្ច​សន្និដ្ឋាន​មក​ពី​ផ្ទុះ​សេ​ខ្សែរ​ភ្លើង ៕​ បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *