ឃើញនាងមេម៉ាយហុចរាងសិចស៊ី ចូលច្របាច់ករំលោភបានសម្រេច តែជាប់ខ្នោះប៉ូលិស

ខេត្តតាកែវ ៖ នគរបាលស្រុកព្រៃកប្បាស បាន​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​ ពាក់ពន្ធ​ករណីរំលោភ​សេពសន្ថវៈលើស្រី្តមេម៉ាយម្នាក់រហូតបានសម្រេច​ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មករា ២០១៨ នៅ​ចំណុច​ភូមិ​ស្រែ​ពោធិ៍ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។
មន្រី្តនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​.ឃុំ​ខាងលើ ត្រូវឃាត់ខ្លួនបន្ទាប់ពី​ធ្វើ​សកម្មភាព​លូនចូល​ក្នុងផ្ទះ​ជន​រង​គ្រោះ ហើយស្ទុះទៅច្របាច់​.​ក នាង រហូត​ដល់​សន្លប់បាត់បង់ស្មារតី រួច​ចាប់ផ្តើមរំលោភ​សេពសន្ថវៈនាង​អ្នក​មេម៉ាយ​ អាយុ៣១ ឆ្នាំ​បាន​សម្រេចខណៈនាងកំពុង​ដេក​ក្នុងផ្ទះ​តែម្នាក់ឯង ទើប​រត់គេច​ខ្លួនបាត់ទៅ ។ លុះដល់​នាងដឹងខ្លួន​​ក៏​បាន​ប្តឹងសមត្ថកិច្ច​ ទើបឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

នៅ​ចំពោះ​មុខសមត្តកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈ លើស្ត្រីអ្នកមេម៉ាយនោះមែន ដោយចូលទៅបើកមុងរំលោភនាង ដោយសារតែសព្វថ្ងៃនេះស្រ្តីអ្នកមេម៉ាយនេះ ចេះតែបញ្ចេអឬកពារសិចស៊ីធ្វើឲ្យខ្លួនទ្រាំមិនបាន ។

ជននេះសារភាពទៀតថា ប៉ុន្តែនៅពេលចូលទៅធ្វើសកម្មភាព នាងបានរើបម្រះ មិនព្រមប្រគល់ខ្លួនឲ្យតាមសម្រួលទេ ទើបគេច្របាច់.កឲ្យសន្លប់ ហើយក៏បើកយុទ្ធនាការវាយលុករហូតបានសម្រេចទើបរត់ចេញ តែត្រូវនគរបាលតាមចាប់ខ្លួនបាន៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *