ដឹកដៃគ្នាទៅសាលាឃុំលែងលះគ្នា មកដល់ផ្ទះចាក់សម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃ

ខេត្តតាកែវ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ  ដោយសារតែប្តីបានចាក់សម្លាប់​ជាច្រើនកំបិតដោយផ្តើមចេញពីភ្លើងប្រច័ណ្ឌ

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៧ មករា ឆ្នាំ២០១៨ ម៉ោង១០នឹង០២នាទីព្រឹកបានទទួលពត៌មានពីស្ថិតនៅភូមិបាម ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។
អធិការនគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ែន ចាន់់ស្រីខួច ភេទស្រីអាយុ២៣ឆ្នាំ រស់នៅ ភូមិឃុំខាងលើ ចំណែកជងសង្ស័យជាប្តីមានឈ្មោះ ហង្ស ចន្ឋូ អាយុ២៦ឆ្នាំ ស្រុកកំណើត ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ នៅមុនពេលកើតហេតុជនរងគ្រោះនឹងជនសង្ស័យបានទៅសាលាឃុំដើម្បីធ្វើកិច្ចសន្យាលែងលះគ្នា លុះត្រទ្បប់មកវិញជនរងគ្រោះបានដើរចូលក្នុងបន្ទប់ទឹកស្រាប់ជនសង្ស័យឆ្លៀតឱកាសបានស្ទុះចូលតាមក្រោយរួចយកកាំបិតចុងស្រួចចាក់ជនរងគ្រោះត្រូវជាច្រើនកន្លែងបណ្តាលអោយស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ រួចហើយក៍រត់គេចខ្លួនបាត់តែម្តង។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យ​សមត្ថ​កិច្ចកំពុង​តែ​បន្ត​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​យក​មក​កាត់ទោស​ទៅ​ច្បាប់ឲ្យខាងតែបាន ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *