កម្លាំង​នគរ​បាល​ក្រុង​តាខ្មៅ​ចាប់​ឃាត់ខ្លួនជនសង្ស័យពីរពីបទលួចម៉ូតូ

 

 

 

ខេត្តកណ្តាល៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ពាក់ព័ន្ធករណីលួចម៉ូតូហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែមករាឆ្នាំ២០១៨ ម៉ោង១២.០០នាទីនៅចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ទោ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅបានឱ្យដឹងថា៖ ៖ជនរងគ្រោះឈ្មោះផាន់ វណ្ណនី ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ, មុខរបរលក់ដូរ។
ជនសង្ស័យមានគ្នា០៣នាក់៖
១-ឈ្មោះវ៉ន គឹមតុង ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះមាស រ៉ូនី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះ ឌិន ស៊ីដារ៉ូ ហៅស្លេក ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
សំភារៈដកហូត៖ម៉ូតូHonda c125 ពណ៍ខ្មៅ សេរី២០០៨ ផ្លាកលេខ ភ្នំពេញ១G៥៥៤៤(របស់ជនល្មើស) ម៉ូតូម៉ាកHonda scoopyពណ៍ក្រហម សេរី២០១៥ ផ្លាកលេខ ភ្នំពេញ ១CQ1078 (ម៉ូតូជនរងគ្រោះដកហូតយកមកវិញ)។

សមត្ថកិច្ចបានបន្តថា៖នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានចតម៉ូតូទុកនៅខាងមុខផ្ទះ ហើយក៏មានជនល្មើសបានលួចកាច់ករយកទៅ បន្ទាប់មកជនរងគ្រោះក៏បានដើររកឃើញម៉ូតូរបស់ខ្លួននិងម៉ូតូជនល្មើសនៅចំណុចខាងមុខផ្ទះរបស់ជនល្មើសឈ្មោះមាស រ៉ូនី ខាងក្រោយសាលារៀនព្រែកតាពៅ រួចក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឲ្យដកហូតយកមករក្សាទុកនៅប៉ុស្តិ៍។ក្រោយមកក៏បានស្រាវជ្រាវឃាត់ខ្លួនម្ចាស់ម៉ូតូឈ្មោះវ៉ន គឹមតុង និងឈ្មោះមាស រ៉ូនី យកមកសាកសួរនៅប៉ុស្តិ៍ ហើយជនល្មើសឈ្មោះវ៉ន គឹមតុង បានឆ្លើយថាម៉ូតូនេះជាម៉ូតូរបស់ខ្លួនមែន តែខ្លួនមិនបានជិះធ្វើសកម្មភាពនោះទេគឺឈ្មោះ ឌិន ស៊ីដារ៉ូ ហៅស្លេក ជាអ្នកខ្ចីជិះធ្វើសកម្មភាព។

ចំណែកឈ្មោះមាស រ៉ូនី បានឆ្លើយសារភាពថា ខ្លួនបានឃើញឈ្មោះឌិន ស៊ីដារ៉ូ ហៅស្លេក និងឈ្មោះ វ៉ន គឹមតុង ជាអ្នកកាច់(ក)ម៉ូតូ ហើយយកម៉ូតូនោះមកផ្ញើរទុកនៅផ្ទះរបស់ខ្លួន៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *