រថយន្តដឹកទឹកកកក្រឡាប់ផ្ងាជើងម្ខាងនៅផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជយ័

 

 

 

ភ្នំពេញ៖បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកមួយគ្រឿងដល់ផ្លូវកោងមិនប្រយត្ន័ក្រឡាប់ផ្ងាជើងម្ចាងជះទឹកកករាយពេញផ្លូវម្ចាស់រត់គេចខ្លួនបាត់។ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង៤-៣០នាទីទៀបភ្លឺថ្ងៃទី ៨ ខែ មករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវក្រោ មដីស្ពានអាកាសស្ទឹងមានជយ័ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2L-7303បើកបរតាមបណ្តោយផ្លូវមុនីរ៉េតទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ២៧១ជួននិងផ្លូវកោងផងនោះបានបួងចង្កូតខ្លៃពេកបណ្តាលក្រឡាប់ផ្ងាជើងម្ចាងជះទឹកករាយប៉ាយពេញផ្លូវចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅ ក្សាទុខនៅការិយាលយ័ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវចប្បាប់៕​ បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *