គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញបណ្ដាលឲ្យតៃកុងរថយន្ដក្រុងស្លាប់យ៉ាងអាណោចអាធ័ម

 

 

ខេត្តកំពង់ធំ៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងនិងរថយន្តដឹកទំនិញបណ្ដាលឲ្យបុរសម្នាក់តៃកុងរថយន្តក្រុងស្លាប់ជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤.២០នាទីទាបភ្លឺថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

តាមព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តក្រុងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សខៀវ ពាក់ស្លាកលេខភ្នំពេញ3B9753 អ្នកបើកបរ ឈ្មោះ ផល យ៉ាត រស់នៅភូមិ ត្រពាំងចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានស្លាប់នៅក្នុងរថយន្ត ដោយបានបើកទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សគ្មានស្លាកលេខអ្នកបើកឈ្មោះហុក ជីវ៉ា រស់នៅភូមិត្រពាំងត្នាត ឃុំស្រម៉ ស្រុកជើងព្រៃខេត្តកំពង់ចាម បានចុះរត់គេចខ្លួនបាត់ស្រមោល ដោយសារអ្នកបើករថយន្តក្រុងងងុយដេក។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការវាស់វែងនិង ប្រមូល វត្ថុតាងរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *