ភ្នំពេញ៖ កម្លាំងនគរបាលចម្រុះរបស់ខណ្ឌមានជ័យ ទួលគោក និងចំការមន បានសហការគ្នាក្របួចក្រុមចោរប្លន់កក្រើករាជធានីភ្នំពេញដែលច្រើនតែប្លន់ម៉ូតូម៉ាក ហ្សូមម័រ អ៊ិច នាពេលកន្លងមក នាថ្ងៃទី៣ ខែធ្នូនេះ ដោយក្របួច បាន៤នាក់ នៅម៉ោង៣និង៤០នាទី រសៀលនៅចំណុចផ្ទះជួល ផ្លូវលេខ៦៧បេតេ ក្រុមទី៥ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ បូ លីណូ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ, ទី២-ឈ្មោះ លី ហេង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ, ទី៣-ឈ្មោះ សុខ សង្ហា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ និងទី៤-ឈ្មោះ រ៉េន សិលា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។
សមត្ថកិច្ច=្យដឹងទៀតថា ជនសង្ស័យទាំង៤នាក់នេះ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៦៧បេតេ ក្រុមទី៥ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចចាប់យកវត្ថុតាង ម៉ូតូចំនួន២គ្រឿង៖ ១-ម៉ាកPCX ពណ៍ស សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FX 0171 , ២-ម៉ាកហ្ស៊ូមមើអ៊ិច ពណ៍ក្រហមលាយស សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FO 1763 ,៣-ម៉ាកស្មាស់វី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB 3527 , ស្លាកលេខម៉ូតូចំនួន២បន្ទះ (លេខ ភ្នំពេញ 1GA8410 និងលេខ ភ្នំពេញ FX 6765) និង មួកសុវត្ថិភាពចំនួន២ (ពណ៍សលាយក្រហមចំនួន១ និងពណ៍ខៀវចំនួន១) ។ ចំពោះជនសង្ស័យ និង វត្ថុតាង ប្រគល់ឲ្យកម្លាំង កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ យកទៅចាត់ការនិងបន្តស្រាវជ្រាវចាប់បក្ខពួកកំពុងគេចខ្លួនជាបន្តទៀត ៕ អូន ធួក
