ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់និងថ្នាំញៀន១២កញ្ចប់តូចនិង៣កញ្ចប់ធំ

 

 

ភ្នំពេញ៖ ក្រោមការបញ្ជារពីឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​អោយអធិការខណ្ឌទាំង១២ ទូរទាំងរាជធានីភ្នំពេញ បង្ក្រាបរាល់បទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនទើបពីលោកវរសេនីយឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌ និងដោយមានការដឹកនាំកម្លាំងចុះផ្ទាល់ពីលោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ទទួលផ្នែកអន្តរាគមន៍ បានបើកប្រត្តិបត្តិការណ៍ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបគ្រឿងញៀន ជាក់ស្តែងនៅទីតាំងជួញដូរនិងចែកចាយគ្រឿងញៀន មួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វារជាលទ្ធផលឃាត់បានជនសង្ស័យចំនួន១០នាក់ ស្រីម្នាក់ រួមនិងថ្នាំញៀនក្រាមពណ៍ថ្លាប្រភេទម៉ាទឹកកក ចំនួន១២កញ្ចប់តូច និង៣កញ្ចប់ធំ។

ប្រត្តិបត្តិការណ៍នេះធ្វើឡើងនៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៦ មករា ២០១៨ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងប្រត្តិបត្តិការណ៍នេះផងដែរលោកអធិការង ដែលដឹកនាំកម្លាំងបាន ឲដឹងថាមុននិងឈានដល់ការបង្ក្រាបទីតាំងនេះ គឺមានការស្រាវជ្រាវ ដាក់កម្លាំងចេញចូលឃ្លាំមើល និងប្រើគ្រប់រូបភាពដើម្បីកុំឲក្រុម ជនជួញដូរគ្រឿងញៀន ទាំងនោះចាប់អារម្មណ៍មកលើកងកម្លាំង ពោលគឺ «បើកមិនចូលរោងខ្លាធ្វើម៉េចចាប់ខ្លាបាន» លុះដល់វេលាម៉ោងខាងលើ ជាឱកាសមួយដ៏ល្អថាត្រូវវាយលុកតាមវិធីណា ទើបលោកបានប្រមូលកម្លាំងរៀបចំគូសប្លង់តំបន់ខាងលើ ងាយស្រួល ឡោមព័ទ្ធ ជៀសវាងខូចការ។

លោកបានបញ្ជាក់ឲដឹងថា ក្នុងប្រត្តិការណ៍នេះពេលកម្លាំងបានក្របួច ជនសង្ស័យបានជាបន្តបន្ទាប់ សរុប១០នាក់ ស្រី១នាក់ នៅកន្លែងកើតហេតុនិងរកឃើញថ្នាំញៀនចំនួន១២កញ្ចប់ តូចនិង៣កញ្ចប់ធំ កាំភ្លើងហ្គាស់១ដើម ដាវ១ដើម កាំបិត២ដើម រួមនិងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ក្នុងនោះផងដែរលោកអធិការរងបានរូបនោះបាន ទទូញសុំប្រជាពលរដ្ធក្នុងមូលដ្ធានខណ្ឌជ្រោយចង្វារទាំងអស់មេត្តាជួយចូលរួមសហការផ្តល់ជាព័ត៍មាន អំពីបញ្ហាបទល្មើសជាពិសេសបទល្មើសគ្រឿងញៀនេះតែម្តង ។

បច្ចុប្បន្នជនវត្ថុតាងទាំងអស់រួមនិងសង្ស័យទាំង១០នាក់ខាងលើកំពុងសាកសួរនាំនិងឃុំខ្លួនជាបណ្តោះអាសន្ននៅផ្នែកប្រឆាំងគ្រឿងញៀននៃអធិការនគរបាលខណ្ឌជ្រោយចង្វារដើម្បីបញ្ចូនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *