យុវជនម្នាក់គេដេញកាប់ មកដល់ផ្ទះស្រែកឲ្យគេជួយបានបន្តិច ស្លាប់

ភ្នំពេញ៖ នៅ​​អធ្រាត្រ​ឈានចូល​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យមានយុវជន​ម្នាក់​ត្រូវគេ​ដេញ​កាប់សម្លាប់ ហើយ​ពេល​រត់​មកដល់​មុខផ្ទះ ស្រែក​ឲ្យ​បងប្អូន​ជួយ​មិនបាន​ប៉ុន្មាន​ផង ក៏​ដាច់ខ្យល់​ស្លាប់ួ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ប៊ុន ធឿន​ធារ៉ា អាយុ១៧ឆ្នាំ មុខរបរ​ស៊ីឈ្នួល​មើល​ទា ឲ្យគេ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ។

សាក្សីបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា ពី​កន្លែង​កើត​ចម្ងាយប្រហែលជា៥០ម៉ែត្រ ដោយមាន​គ្នា​ចំនួន៥នាក់។ ខណៈ​អង្គុយ​ផឹកស្រា​បាន​មួយសន្ទុះ ក៏មាន​មិត្ត​ភ័ក្តិ​ជនរងគ្រោះ​ម្នាក់ទៀត មក​ហៅ​ជនរងគ្រោះ​ចេញទៅ​បាត់ មិនដឹង​ចេញ​ណា​ទេ លុះ​មកដល់​ម៉ោង​ប្រហែល​ជាង១យប់ ជនរងគ្រោះ​រត់ត្រឡប់មកវិញ ដោយមាន​ស្នាមរបួស​ពេញ​ខ្លួន ហើយ​បាន​ស្រែកហៅ​ឲ្យ​ពូ​ជួយ។ ពេលនោះ​ពូ​ជនរងគ្រោះ​ក៏​ចុះពីលើផ្ទះ ហើយក៏​បានឃើញ​ជនរ​ង​គ្រោះ​ប្រកាច់​ស្លាប់​បាត់ទៅហើយ ទោះបភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្ន​មន្ត្រីនគរបាល​ជំនាញ​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​កោសល្យ​វិ​ច្ច័​យ រាជធាន​ភ្នំពេញ កំពុងបើក​ការស្រាវជ្រាវ តាម​ចាប់​ជនដៃដល់ យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ឲ្យខាងតែបាន ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *