ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងគ្រឿងញៀន៥កញ្ចប់តូច

 

 

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរ​បាលស្ទឹងមានជ័យ៣ធ្វើ​ការ​ខ្លួនក្រោយពេលសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនចំនួន៥កញ្ចប់នៅក្នុងខ្លួន ការឃាត់ខ្លួនបាននេះកាលពីវេលាម៉ោង៥ និង៣០ នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

លោក ឯម ភារី នាយប៉ុស្ដិ៍ស្ទឹងមានជ័យ៣បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ុន ម៉ាញ អាយុ២១ ឆ្នាំមុខរបរ កម្មករសំណង ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិដង ឃុំជ្រៃ ស្រុកកំពុងត្របែក ខេត្ដព្រៃវែង ។

យោងតាមសម្ដីលោក ឯម ភារី នាយប៉ុស្ដិ៍ស្ទឹងមានជ័យ៣បានប្រាប់អោយដឹងបន្ដទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះបាននោះគឺកម្លាំងប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បានចុះល្បាតក្នុងភូមិសាស្ដ្រដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ស្រាប់តែកម្លាំងល្បាតចុះទៅដល់ផ្លូវបេតុងភូមិដីថ្មីក៏បានប្រទះឃើញជនសង្ស័យម្នាក់ខាងលើឈរលើផ្លូវដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនដើម្បីឆែកឆេរ ភ្លាមៗនោះជនសង្ស័យបានបោះចោលគ្រឿងញៀនចោលចំនួន១កញ្ចប់ និងឆែក នៅក្នុងខ្លួនចំនួន៤កញ្ចប់ទៀត ទើបសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការសាកសួរតែម្ដង ។

បច្ចប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធី ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *