ភ្នំពេញ៖លោក ពលកខ្មែរដែលរងគ្រោះថ្នាក់ការងារ ដាច់ដៃម្ខាង បានចេញពីបន្ទប់សង្គ្រោះបឋមហើយ ដែលពេលនេះខាងស្ថានទូតកំពុងពិភាក្សាជាមួយរាជរដ្ឋាភិបាលកូរ៉េដើម្បីទាមទារធានារ៉ាប់រងជួនជនរងគ្រោះ ។នេះបើយោងលោក ឡុង ឌីម៉ង់ ស្ថានទូតខ្មែរនៅកូរ៉ខាងត្បូងប្រាប់ឲ្យដឹង ។
បើតាមលោក ឡុង ឌីម៉ង់ នៅថ្ងៃស្អែកទី៤ ខែធ្នូ នេះ លោកនឹងចាត់លោក ឡាំ ប្រុស ទីប្រឹក្សាការងារ និងលោក ជា លីសែ ជំនួយការ សហការជាមួយបុគ្គលិក នៃមជ្ឈមណ្ឌលគាំពារពលករបរទេស ទីក្រុង Cheonan 041 នាំយកថវិការសង្រោះបឋម សម្ដេចតេជោ និងថវិការបស់មូលនិធិពលករ របស់ស្ថានទូត ជូនជនរងគ្រោះឈ្មោះ ញៀន សុខរិទ្ធី នៅមន្ទីរពេទ្យ Dankook នៃទីក្រុង Cheonan ជាមួយនឹងការប្រឹក្សាយោបល់ ផ្នែកច្បាប់ការងារ ក្នុងការទាមទារធានារ៉ាប់រងជូនគាត់។
ពលករខ្មែរម្នាក់ ដែលបានគ្រោះថ្នាក់ការងារ ដាច់ដៃម្ខាងពេលរអិលជើងដួលចូលម៉ាស៊ីន នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារស្ថានទូត បានទាក់ទងជួបជាមួយជនរងគ្រោះ និងប្រពន្ធដើម្បីជួយអន្តរាគមន៍ ៕ ប្រសើរ
