ស្រវឹង​ស្រាបើ​ក​រថយន្ត​បុកដើមត្នោតបណ្ដាល​អោយ​រងរបួសធ្ងន់២នាក់

0
291

 
ភ្នំពេញ៖បុរស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារស្រវឹងស្រាបើករថយន្តយ៉ាងលឿនបួងចង្កូតមិនទាន់បុកដើមត្នោត។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១៖០០នាទីយប់ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦ទល់មុខរោងចក្រសិប្បកម្មផលិតសេទែនប្រេង នៅតាមបណ្តោយផ្លូវបេតុងភូមិ កប់ភ្លក់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។
រថយន្តរងគ្រោះម៉ាក រេវហ្វរ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y7573បើកដោយបុរសម្នាក់ឈ្មោះ
ឈ្មោះកូវ ផានុបអាយុ៣៥មុខរបជាងភ្លើងរស់នៅភូមិភ្លើងឆេះរទេះកើតសង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិសែនជ័យជនរងគ្រោះនឹងម្នាក់ជិះជាមួយ.ឈ្មោះលីតារា អាយុ ២៧ឆ្នាំរស់នៅភូមិជាមួយគ្នាជនរងគ្រោះទាំងពីរនារងរបួសធ្ងន់ទាំង២នាក់បែកមុខរងរបួសធ្ងន់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតគេបានលឺសន្ធឹករថយន្តបើកយ៉ាងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចបន្ទាប់បានលឺលាន់សូរដូចរន្ទះហើយប្រជាពលរដ្ឋបាននាំគ្នាចេញមកមើលបានឃើញជនរងគ្រោះទាំង២នាក់រងរបួយ៉ាងធ្ងនធ្ងរដោយបើករថយន្តបុកដើមត្នោតហើយរថយន្តខាងលើរួញមួយកំណាត់មុខ។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចអោយមកអន្តរាគមន៍ហើយហៅរថយន្តមកសង្គ្រោះភ្លាមៗ។
តាមសំដីជនរងគ្រោះជាអ្នកបើកបររថយន្តនិយាទាំងឈឺថារូបគាត់មានជំម្លោះជាមួយប្រពន្ធ ហើយបានស្តីបន្ទោស អោយរូបគាត់ បន្ទាប់មកគាត់បានបើករថយន្តទាំងខឹងហើយលុះមកដល់ចំណុចកើតហេតុដោយផ្លូវខាងលើរៀងកោងបន្តិចទើបបួងចង្កូតមិនទាន់បានបុកទៅលើដើមត្នោត ខាងលើពេញទំហឹងបណ្តាលឲ្យសភាពបែបដូច្នោះ ៕សារ៉េត

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here