ចេញ​ពី​ធ្វើ​ការ​ត្រូវ​ជន​សង្ស័យ​មួយ​ក្រុម​ប្លន់​យក​ម៉ូតូ​បាត់​ដោយ​សុវត្តិភាព​

 

 

 

ភ្នំពេញ ៖ ប្ដីប្រពន្ធ២នាក់ចេញពីលេងភ្លេងវិញជិះម៉ូតូ​ទៅ​ផ្ទះ​បានពាក់កណ្ដាលផ្លូវ ត្រូវក្រុមចោរប្លន់​យក​បានសម្រេចរួច​រត់​គេច​ខ្លួន​បាត់​ស្រមោល​។ហេតុ​ការណ៍​នេះ​បង្ក​អោយ​មានការភ្ញាក់ផ្អើលកាលវេលាម៉ោង២៤និង៣០នាទី រំលងអាធ្រាតឈានចូល​ថ្ងៃ​អង្គារ៍​ ៨កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី៩ខែមករា ឆ្នាំ​២១៨​ស្ថិត​នៅតាមបណ្ដោយផ្លូវជាតិលេខ 3 ទល់មុខការ៉ាស់សាំង សាវីម៉ិច​ក្នុង​ភូមិ​ទួល​កីសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍​សែនជ័យ។

ជនរងគ្រោះឈ្មោះ នុត សុីនឿន​ ភេទ​ប្រុស​អាយុ​៥៣ឆ្នាំ មុខរបរលេងភ្លេងនៅម្តុំផ្លូវ២០០៤ រស់នៅភូមិ វៀលថ្លាន់ សង្កាត់គង់​ណយ​ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុខ្លួន​២នាក់ប្ដីប្រពន្ធបាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក suzuki let ពណ៌ស​ពាក់​ស្លាក​លេខ​ភ្នំពេញ1CD88 9​ធ្វើ​ដំណើរ​​ចេញពី ផ្លូវ 2004 គោលបំណងទៅផ្ទះ។លុះមកដល់ចំណុច​កើត​ហេតុ​ខាងលើស្រាប់តែមានជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ២គ្រឿង​មានគ្នា 4 នាក់ ប្រដាប់ដោយ​កាំភ្លើងមួយដើម បាន​មកភ្ជង់​បណ្ដាល​ដួលម៉ូតូ​ រួច​អាមេ​ បម្រុងបាញ់​តែត្រូវប្រពន្ធ​ខ្លួន​ទាញចុះ ដោយឃើញជនសង្ស័យ អាមេកាំភ្លើង។បន្ទាប់មក ជនរងគ្រោះទាំង ២នាក់ មិនបានតបត ទៅលើជនសង្ស័យឡើយ ហើយជនសង្ស័យទាំង 4 នាក់ខាងលើ បានយកម៉ូតូជិះទៅតាមផ្លូវជាតិលេខ 3 ពីត្បូងទៅជើងបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទេ ទូរស័ព្ទ ទៅប៉ុស្តិ៍វិទ្យុ បន្ទាប់មកខាងវិទ្យុបានទាក់ទងទៅសមត្ថកិច្ចមកជួយអន្តរាគមន៍ ដល់កន្លែងកើតហេតុ ភ្លាមភ្លាមផងដែរ។
បច្ចុប្បន្ននេះ​ជន​រង​គ្រោះ​២នាក់​ប្ដី​ប្រពន្ធ​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្លើង​ឆេះ​រទេសដើម្បី​ស្វែង​រក​មុខ​សញ្ញា​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕៨៩

 

 

Leave a Reply

Your email address will not be published. Required fields are marked *