នគរបាលតាមប្រម៉ាញ់ក្រុមចោរលួចម៉ូតូនិងគាស់ផ្ទះដ៏សកម្មបានមួយសម្បុក៤ នាក់នៅខណ្ឌពោធិ៍សែនជ័យ

 

 

 

ភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី ២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានបើកប្រតិបត្តិការស្រាវជ្រាវតាមប្រម៉ាញ់ក្រុមចោរលួចម៉ូតូនិងគាស់ផ្ទះយ៉ាងសកម្មបានបានមួយសម្បុកសរុបចំនួន ៤ នាក់និងបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន ។

ប្រតិបត្តិការច្បាមមុខសញ្ញាខាងលើនេះបានធ្វើឡើងនៅថ្ងៃអង្គារ៍​៨​រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី ០៩ ខែមករាឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្ទះល្វែងសង់ទុកចោលចំនួន 12 ល្វែងក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី ២ខ័ណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​លោក​អនុសេនីយ៍​ឯក​ ភា ប្រុសបានឲ្យដឹងថា​ ជនសង្ស័យទី១.ឈ្មោះ មាន សុភ័ក្រអានឿនអាយុ២៨ឆ្នាំស្នាក់ផ្ទះល្វែងដែលគេទុកកាកាបទី ខណ្ឌពោធិ៍សែនជ័យជាទី២.ឈ្មោះ ឆិល អូនអាយុ២៦ឆ្នាំ ទី៣.ឈ្មោះ ហោម ផនអាយុ២៨ឆ្នាំនិង ទី៤. ឈ្មោះ សុខ វិបុត្រ អាយុ២៦ឆ្នាំមុខរបរនិងស្នាក់នៅជាមួយគ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀតថា ជនសង្ស័យទាំងអស់នេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគា ខណៈដែលចេញពីពន្ធនាគារវិញ​ដើរ​ធ្វើសកម្មភាពលួចគាស់ផ្ទះ​លួចម៉ូតូជាច្រើនករណី​ សរុប​ម៉ូតូចំនួន ១៥គ្រឿងនិងរបស់របរទ្រព្យសម្បត្តិមានតម្លៃជាច្រើនទៀតផងដែរ។បន្ទាប់​មក​មានប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹងជាច្រើនករណីនោះ គឺលោកយឹមសារ៉ាន់អធិការដ្ថានខណ្ឌពោធិ៍សែនជ័យបានបញ្ជារ​អោយលោកធ្វើការស្រាវជ្រាវរហូតតាមប្រមាញ់ក្រុមចោរលួចម៉ូតូនិងទ្រព្យសម្បត្ដិប្រជាពលរដ្ឋគាស់ផ្ទះបានមួយសម្បុកសរុប៤ នាក់និងបក្ខពួកផ្សេងទៀតកំពុងតែរត់គេចខ្លួន​ព្រម​ទាំង​ដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពជាច្រើនផងដែរ ។

បច្ចុប្បន្នជនសង្ស័យកំលាំងទំនាញ ប៉ុស្តិ៍ កាកាបទី ២កំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការ​តាមផ្លូវច្បាប់៕៩៨

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *