ព្រឹកឡើងមិននាំគ្នាធ្វើការងារ បែប្រមូលផ្តុំជក់គ្រឿងញៀន ប៉ូលីសឃាត់ខ្លួនបាន៤នាក់

 

 

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ឃាត់ខ្លួនបាន ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀន។ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក​ថ្ងៃ​អង្គារ៍​ ៨រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង៤នាក់ជឭឃាត់ខ្លួនបាន ទី១ ឈ្មោះ ឆិវ សង្ហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ទី២ ឈ្មោះ ឃឹម ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ។ ទី៣ ឈ្មោះ សំ គា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ។ ទី៤ ឈ្មោះ ស៊ន ពិសិដ្ឋ ភេទប្រុស អាហុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលបានឲ្យដឹងថា បន្ទាប់ពីមានកិច្ចសហការណ៍ល្អ ជាមួយបងប្អូនប្រជាពលរដ្ឋ ទើបនៅព្រឹកថ្ងៃទី០៩ ខែមករា នេះ ក្រោយពីពលរដ្ឋរាយការណ៍ ជុំវិញសភាពការសន្តិសុខក្នុងមូលដ្ឋានជុំវិញ ការប្រើប្រាស់គ្រឿងញៀន ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចុះទៅបង្ក្រាបចាប់ជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមជាមួយ សម្ភារៈពាក់ព័ន្ធមួយចំនួន ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ នាំទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូន​ទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តតាមនីតិវិធី ៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *