ផ្ទះថតរូប យីហោ «ប៊ុន ធី ថតរូបល្អពេញចិត្ត» នៅភូមិផ្សារស្លាបលែង ត្រូវសមត្ថកិច្ចបង្ក្រាបផលិតឯកសារក្លែងក្លាយ

កំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលដោយពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងធ្វើអត្តសញ្ញាណបណ្ណ និងឯកសារសាធារណៈក្លែងក្លាយ១កន្លែង មានស្លាកយីហោ «ប៊ុន ធី ថតរូបល្អពេញចិត្ត» នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បន្ទាប់ពីផលិតឯកសារក្លែងក្លាយមួយចំនួនធំ ។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់ខ្លួនមុខសញ្ញាបុរសចំនួន២នាក់​និងដកហូតវត្ថុតាងមាន ម៉ាស៊ីនព្រីន៣គ្រឿង, ម៉ាស៊ីនអ៊ុតកាត១គ្រឿង, ម៉ាស៊ីនកាត់ពុម្ភ ១គ្រឿង, CPU២គ្រឿង, ម៉ូនីទ័រ១គ្រឿង, សម្ភារ និងឯកសារក្លែងក្លាយមួយចំនួនធំផ្សេងទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *