បើកទៀតហើយៗ សង្វៀនជល់មាន់ស្រុកជើងព្រៃបានបើកលេងយ៉ាងរលូនមិនរំខានដល់ពូៗសមត្ថកិច្ចឡើយ

 

 

 

កំពង់ចាម ៖ សង្វៀនជល់មាន់នៅស្រុកជើងព្រៃបើកឡើងវិញទៀតហើយៗ បន្ទាប់ពីសមត្ថកិច្ចស្រុកជើងព្រៃចុះបង្ក្រាបកាល ប៉ុន្មានសប្តាហ៍មុននោះ ស្រាប់តែ ឥឡូវបើកឡើងវិញយ៉ាងរលូន បន្ទាប់ពីបានបង្ក្រាប តែមួយប៉ព្រិចភ្នែកហើយធំជាងមុនទៀតផង ប្រហែលជាត្រូវរ៉ូវគ្នា ពិតជាថ្លើមធំៗ ពាសមេឃ មែនណ៎ ប្រឆាំងបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ឌៃ ដដែលៗ ដោយគ្មានខ្លាច ញញើត បន្តិចសោះ បែបនេះ ។

ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ពីសន្តិសុខនិងសុវត្តិភាព របស់ពួកគាត់ ខ្លាចកើតមាន ចោរឆក់ លួច ប្លន់ ក្នុងមូលដ្ឋាន ស្រុកជើងព្រៃ ហើយពួកគាត់ ទទួចសុំទៅ ឯកឧត្តម (គួច ចំរើន) អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម មេត្តាជួយបង្ក្រាបល្បែងសុីសងជល់មាន់ និងអាប៉ោង ដើម្បីរក្សាសន្តិសុខ សុវត្តិភាព ជូនពួកគាត់ផង ព្រោះមានតែឯកឧត្តម ទេដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល។

សូម​បញ្ជាក់ ៖​ទីតាំង​ខាង​លើ​នេះ​ស្ថិតនៅ ភូមិស្រម៉រ ឃុំ សូទិព្វ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ដែលមាន​ នគរ បាល សេដ្ឋកិច្ចម្នាក់ នៅខេត្តកំពង់ចាម ជាអ្នកកាង បទល្មេីស ល្បែងសីុសងគ្រប់ប្រភេទ នៅក្នុងខេត្តកំពង់ចាមទាំងមូលនេះ ដូចជា ៖ សង្វៀនមាន់ជល់ ក្នុងស្រុកជេីងព្រៃនេះជាដេីម ថ្មីៗកន្លងទៅនេះដែរក៏មានក្មេងស្រីម្នាក់បានលោតសម្លាប់ខ្លួននៅផ្ទះសំណាក់នេះទៀតផង ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *