រថយន្ត​ឡង់គ្រីស័រ ស៊េរី​ទំនើប​បោះ​ពួយ​លឿន​ដូច​ហោះ​មក​បុក​ទ្រូង​ផ្លូវ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ

 

 

ភំ្នពេញ​៖​រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រ ដែលពាក់ស្លាកលេខខេមរភូមិន្ទ ដែលបង្កឡើងដោយមន្ត្រីយោធាផ្កាយ១ បានបើករថយន្តឡើងទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរថយន្តកល់ជាប់និងទ្រូងផ្លូវរងការចខាតទាំងដំណំ។​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង១០យប់​ថ្ងៃ​អង្គារ៍​៨រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី០៩ ខែមករា ឆ្នាំ​២០១៨ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១សង្កាត់ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ ។

តាមប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅ​មុនពេលកើតហេតុ​គេបានឃើញរថយន្តមួយគ្រឿងដែលពាក់ស្លាកលេខខេមរះភូមិន្ទ២​-៨១០៥ បើកបរយ៉ាងលឿនក្នុងស្ថានភាពស្រវឹង ក៏បានរ៉េចង្កូតជ្រុលបុកទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរថយន្តកល់គងជាប់និងទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខ បែកប្រេងហូរពេញផ្លូវ ធ្វើអោយមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ។ ចំណែកម្ចាស់រថយន្តឡង់គ្រីស័​រសេរីទំនើបនោះ បានរត់ចូលរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង និងត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធា មានឋាន្តរស័ក្ត ផ្កាយ១ ។
​សូម​បញ្ជាក់​ថា​ ៖​ ក្នុងហេតុការណ៍នេះដែរ ម្ចាស់រថយន្ត មិនបានបង្កអោយអ្នកដំណើរដទៃទៀតរងរបួសនោះទេ និងត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងរថយន្តមានរក្សាទុកនូវគ្រឿងស្រវឹងជាច្រើនកំប៉ុងផងដែរ ។

ក្រោយពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះសមត្ថកិច្ចផ្នែកចរាចរណ៍ បានមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *