នគរបាលខេត្តកណ្តាលចាប់ប្តី​បង្ខំ​ប្រពន្ធ​ឲ្យរួមភេទ​ ប្រពន្ធ​មិន​ព្រម​ប្រើហិង្សាលើ​ប្រដាប់​ភេទ​

img_8364img_8363img_8365

ខេត្តកណ្ដាល៖ បុរសម្នាក់បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចនឹកចង់រួមភេទ ក៏ចាប់ស្រ្ដីជាប្រពន្ធស្រាតសារ៉ុង ខណៈស្ត្រីជាប្រពន្ធមិនព្រមជនសង្ស័យរូបនេះបានយកទឹកក្នុងដបប្រើប្រាស់គ្រឿងញៀនចាក់ចូលទៅក្នុងមាត់ស្ត្រីជាប្រពន្ធនិងធ្វើទារុណកម្ម បណ្ដាលឲ្យស្ត្រីរងគ្រោះរងរបួសលើប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

តាមប្រភពពត៌មានពីមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកហូរម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឌី ចិន្ដា អាយុ២៨ឆ្នាំមុខរបរមេផ្ទះ។ចំណែកឯជនសង្ស័យជាប្ដីឈ្មោះ ហៀង ហួត អាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ ក្នុងភូមិព្រែកហូរកើតសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។តាមប្រភពពត៌មានពីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា ប្ដីរបស់នាងជាមនុស្សញៀនថ្នាំគាត់(ប្តី)តែងតែទិញថ្នាំញៀនម៉ាទឹកកកយកទៅប្រើប្រាស់(ជក់)នៅរោងចាំស្រះត្រីជាប្រចាំ។ បន្ទាប់ពីស្រវឹងគ្រឿងញៀនគាត់តែងតែមកសុំខ្លួនរួមភេទ ។ លុះមកដល់ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ប្ដីរបស់នាងបានចូលទៅក្នុងមុងសុំនាងរួមភេទ ខណៈដែលស្រវឹងគ្រឿងញៀន ។

តាមប្រភពដដែលបានបន្ដទៀតថា ដោយសារតែនាងមិនសូវស្រួលខ្លួនក៏បានបដិសេធមិនរួមភេទជាមួយប្ដី ពេលនោះប្ដីរបស់នាងមិនសុខចិត្ដនៅតែបង្ខំឲ្យរួមភេទជាមួយរហូតកើតជាជម្លោះ ។ គ្រានោះប្ដីបានចាប់ច្របាច់មាត់របស់នាងយកទឹកក្នុងដបប្រើប្រាស់គ្រឿងញៀនបញ្ច្រក់ចូលមាត់ បន្ទាប់មកប្ដីរបស់នាងបានប្រើទារុណកម្មរហូតធ្វើឲ្យប្រដាប់ភេទរបស់នាងរងរបួសយ៉ាងធ្ងន់ធ្ងរធ្វើអោយឈឺចាប់ទ្រាំលែងបាននាងក៏បានស្រែកឲ្យអ្នកជិតខាងជួយ ធ្វើឲ្យប្ដីរបស់នាងភ័យរត់គេចខ្លួនបាត់តែម្ដង ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យជាប្ដីកំណាចឃោឃៅរូបនេះ បានរត់គេចខ្លួនចេញពីលំនៅដ្ឋានបាត់ ។ ចំណែកឯស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញៀតដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅស្របពេលដែលនារីរងគ្រោះរងរបួសលើប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ ។

បច្ចុប្បន្ននេះស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកហូរ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ចាប់ខ្លួនជនដៃដល់ជាប្ដីចាត់ការតាមច្បាប់ ៕សិរសា

 

Leave a Reply

Your email address will not be published. Required fields are marked *