បើកទៀតហើយ ៗ សង្វៀនជល់មាន់និងអាប៉ោងនៅស្រុកជើងព្រៃ

ខេត្តកំពង់ចាម ៖ សង្វៀនជល់មាន់និងអាប៉ោងនៅស្រុកជើងព្រៃ បានបើកឡើងវិញទៀត ហើយ​បន្ទាប់ពីសមត្ថកិច្ចស្រុកជើងព្រៃចុះបង្ក្រាបកាលប៉ុន្មានសប្តាហ៍មុននោះ ឥឡូវនេះស្រាប់តែ បើកឡើងវិញយ៉ាងរលូន ដោយគ្រាន់តែបង្ក្រាប តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយម្តងនេះបើកលេងធំជាងមុនទៅទៀតផង។ គេមិនដឹងថាការបើកលេងល្បែងបញ្ជល់មាន់និង អាប៉ោងស៊ីលុយនៅស្រុកជើងព្រៃម្តងនេះ បានភ្លើងខៀវពីណានោះទេ ខណៈដែលពួកគេនៅតែគឃ្លើនលេងពីព្រឹកដល់ល្ងាច​មិនញញើតបែបនេះ។ យ៉ាងណាគេសង្ស័យថាអាចអ្នកបើកល្បែង ត្រូវរ៉ូវគ្នាជាមួយស្ថាប័នមានសមត្ថកិច្ចពីក្រោមដល់លើ ទើប ថ្លើមធំ ពាសមេឃ ហ៊ានប្រឆាំងបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ឌៃ ដដែលជាដដែលម្តងហើយម្តងទៀត ដោយគ្មានខ្លាច ញញើត បន្តិចសោះ បែបនេះ ។

ប្រជាពលរដ្ឋកំពុងនាំគ្នា ព្រួយបារម្ភពីសន្តិសុខ និងសុវត្ថិភាពរបស់ពួកគាត់ ខ្លាចកើតមាន  ចោរឆក់ លួច ប្លន់ ក្នុងមូលដ្ឋាន នៅស្រុកជើងព្រៃនេះ ដោយសារគេបើកល្បែងបញ្ជល់មាន់ ហើយអ្នកចាញ់ទៅប្រព្រឹត្តបទល្មើសផ្សេងៗ ។ពួកគាត់ ទទូចសុំទៅ លោកគួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម មេត្តាជួយបង្ក្រាបល្បែងស៊ីសងជល់មាន់ និងអាប៉ោង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនពួកគាត់ផង ព្រោះមានតែលោក ទេដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល។

ប្រជាពលរដ្ឋលួចបង្ហើបឲ្យដឹងថា ទីតាំងសង្វៀនបញជល់មាន់ និងអាប៉ោងនេះ ស្ថិតនៅ ភូមិស្រម៉រ ឃុំ សូទិព្វ  ស្រុកជើងព្រៃ  ខេត្តកំពង់ចាម  ដែលមាន​ មន្រ្តីនគរបាល សេដ្ឋកិច្ចម្នាក់ នៅខេត្តកំពង់ចាម ជាអ្នកកាង ។ថ្មីៗកន្លងទៅនេះគេបានកត់សម្គាល់ឃើញថា​មានក្មេងស្រីម្នាក់​បានលោតសម្លាប់ខ្លួននៅផ្ទះសំណាក់នេះទៀតផង​ព្រោះតែចាញ់ល្បែង​នៅស្រុកជើងព្រៃនេះ  ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *