រថយន្ត​បែន​ដឹក​ដី បើក​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តពោធិ៍សាត់ ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពី​រសៀល​ថ្ងៃអង្គារ៨រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅ​ចំណុច​ស្រែ​ពាំង ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្ត​ពោធិ៍​សា​ត់​បណ្តាលឲ្យបុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ នៅនឹង​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​បែន​ដឹក​ដី ១គ្រឿង បើក​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក យ៉ាង​ពេញទំហឹង ។

សមត្ថកិច្ចនគរបាលចរាចរស្រុកវាលវែង បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក HOWO ពណ៌​ក្រហម ជា​ប្រភេទ​បែនដឹកថ្មនិងដី គ្មាន​ស្លាក​លេខ។ ចំណែក​ភាគី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកហុងដា វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ សណ្ដោង​រ៉ឺ​ម៉ក មាន​គ្នា ២នាក់ ១.ឈ្មោះ សឹម សុជាតិ ភេទ​ប្រុ​​ស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ (ស្លាប់) និង ២.ឈ្មោះ អ៊ុក សុខា ភេទ​ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជាង​ផ្សា​ដែក ស្នាក់នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ុ​ប្រ​ម៉ោ​យ (រងរបួស​ធ្ងន់)។រីឯអ្នកបើក​បររថយន្ត​ទុករថយន្តចោលគេចខ្លួនបាត់។

​ក្រោយកើតហេតុ សមត្ថ​ក​ចិ្ច​នគរបាលចរាចរស្រុកវាលវែង ទៅដល់បាន​វាស់វែង និងយកយានយន្តទាំងពីរគ្រឿង រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ ។ ឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *