តៃកុងឡានដេញវាយគ្នាលោតចោលរថយន្តអត់ពន្លត់ម៉ាស៊ីនិងដោះលេខរថយន្តថយក្រោយបុកម៉ូតូរបួស២នាក់

 

 

 

ភ្នំពេញ៖ អ្នកបើកបររថយន្តដឹកកុងតឺន័រ១គ្រឿងរបស់ក្រុមហ៊ុនផែស្ងួត 《TR》បានមានទំនាស់គ្នាជាមួយរថយន្តទ្រុង១គ្រឿងទៀត។បន្ទាប់មកបានបើកកៀរឲ្យរថយន្តទ្រុងឈប់ រួចបានទាញដែកបំពង់ទីបដេញវាយបុរសអ្នកបើករថយន្តទ្រុង១គ្រឿងនោះ។ធ្វើឲ្យអ្នកបើករថយន្តទ្រុងភ័យបាន បើករថយន្តរ៉ឺយែរថយក្រោយលុះផុតបន្តិច បានលោតចុះរត់ចោលរថយន្តដោយមិនបានដោះលេខសិនទេ ដែលជាហេតុធ្វើឲ្យរថយន្តនោះថយក្រោយដោយខ្លួនឯង ជ្រុលទៅបុកម៉ូតូ១គ្រឿងបណ្ដាលឲ្យរងរបួស២នាក់តែម្ដង។

ហេតុការណ៏នោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នៅតាមផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងប្រុសរងគ្រោះមិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេដោយម្នាក់ រងរបួសស្រាលនិងម្នាក់ទៀតរបួសបាក់ដៃនិងជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1H-7342 ។ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ទៅសង្គ្រោះនៅពេទ្យគន្ធបុប្ផា។

ចំណែជនបង្កនោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេបើកបររថយន្តដឹកកុងតឺន័រមិនស្គាល់ម៉ាកនិងស្លាកលេខ១គ្រឿងដែលជារថយន្តរបស់ផែស្ងួត《TR》។រីឯរថយន្តរថយន្តទ្រុងម៉ាកហ៊ីយ៉ាន់ដាយពណ៏ស ពាក់ស្លាកលេខភ្នំពេញ3D-4297ហើយអ្នកបើកបរក៏មិនត្រូវបានស្គាល់ឈ្មោះដែរ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿងបានបើកបរស្របគ្នាក្នុងទិសដៅពីជើងទៅត្បូង ហើយមិនដឹងថាមានរឿងទំនាស់អ្វីជាមួយគ្នាពីកន្លែងណាមកនោះឡើយ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តកុងតឺន័របសនជែងរថយន្តទ្រុងនិងកៀរឲ្យឈប់រួចអ្នកបើករថយន្តកុងតឺន័របានចុះពីរថយន្តទាញដែកបំពង់ទីបដេញវាយទៅលើអ្នកបើករថយន្តទ្រុង។ បន្ទាប់រថយន្តទ្រុងបានបើកថយក្រោយ ដើម្បីគេចចេញពីការដេញវាយ ហើយផុតបន្តិចអ្នកបើករថយន្តទ្រុងបានបើកទ្វារលោតចុះក្រោមរត់គេចខ្លួនបាត់ ដោយមិនបានដោះលេខឬកាច់សោរពន្លត់រថយន្តឡើយ។ដែលជាហេតុធ្វើឲ្យរថយន្តទ្រុងនោះថយក្រោយដោយខ្លួនឯងជ្រុលទៅបុកម៉ូតូក្មេងប្រុសរងគ្រោះទាំង២នាក់ដែលកំពុងជិះឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង និងរុញជាច្រើនម៉ែត្ររងរបួសទាំង២នាក់តែម្ដង៕៩៨

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *