វិល​ត្រឡប់​ពី​លក់​វិញ​លុយ​ជិត​៤០​ម៉ឺន​ដុល្លារ៍ ត្រូវ​ក្រុម​ចោរ​គាស់​ផ្ទះ​ស្ទើ​សន្លប់​នៅ​ចំការមន

 

 

ភ្នំពេញ៖ ផ្ទះ​អាជីវករ​លក់​ថ្នាំ​ពេទ្យ​មួយ​កន្លែង​ត្រូវ​ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាពលួចគាត់ផ្ទះគាត់យកទ្រព្យសម្បត្តិសរុបទៅអស់ជិត៤០ម៉ឺនដុល្លារ៍ដោយសុវត្ថិភាព ពោលគឺមិនរំខានដល់ក្រុមសមត្ថកិច្ច​ខណ្ឌ​ចំការមនឡើយ។​ករណីក្រុមចោរគាស់ផ្ទះយកទ្រព្យសម្បត្តិដ៏ច្រើនលើសលប់នេះខាងក្រុមគ្រួសារជនរងគ្រោះគាត់បានដឹង​នៅល្ងាចថ្ងៃទី ៩ខែមករាឆ្នាំ២០១៨នេះនៅក្នុងផ្ទះ​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣៣៨ ក្រុមទី ៩ ភូមិទី ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមនក្រុងភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សេង ភេទ ប្រុស អាយុ៧២ ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ទីលំនៅផ្ទះកើតហេតុខាងលើនេះ។

តាមប្រភព​ព័ត៌មានពី​ម្ចាស់ផ្ទះខាងលើ​បាន​ប្រាប់សមត្ថកិច្ចថាសម្ភារៈបាត់បង់នោះ ទី១ លុយដុល្លារ៍ចំនួន៣៨០.០០០ នឹងទី២ គ្រឿងអលង្កាមួយចំនួន សរុបទៅប្រហែល១០.០០០ដុល្លាផងដែរ។

តាមប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ សព្វ​ថ្ងៃ​សមាជិក​នៅផ្ទះ​របស់​គាត់​មានចំនួន ៦នាក់ ប្រុសចំនួន២នាក់ ក្នុងនោះមានអ្នកបម្រើចំនួន២នាក់)។លុះនៅថ្ងៃទី ៩មករា២០១៨ វេលាម៉ោង ៨ ប្តីប្រពន្ធ​របស់​គាត់​ និងអ្នកបម្រើ២នាក់ បាននាំគ្នាទៅជួយលក់ដូរ នៅផ្សារអូឡាំពិក ។ ចំណែកកូន២នាក់ទៅរៀន ក៏ចាក់សោទ្វារផ្ទះ​ រហូត​ដល់ម៉ោងកើតហេតុខាងលើ ក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញទ្វា​ផ្ទះចំហរ និងស្នាមកាត់ស្រយ៉ូវទ្វារទើបដឹងថាចោរគាស់ផ្ទះ​យក​លុយនិងទ្រព្យសម្បត្តិតែម្ដង។

សូម​បញ្ជាក់​ថា​ ចំពោះ​ករណីក្រុមចោរមកលួចគាស់ផ្ទះយកលុយនឹងទ្រព្យសម្បត្តិជិត៤០ម៉ឺនដុល្លារ៍នៅផ្ទះខាងលើនេះ គិតមកដល់ថ្ងៃទី១០ខែមករាឆ្នាំ២០១៨នេះមិនទាន់មានសញ្ញានោះទេ។

ប្រជា​ពលរដ្ឋស្នើដល់លោកស្នងការ​នគរ​បាល​ក្រុង ភ្នំពេញ លោកអគ្គស្នងការនគរបាលជាតិ នឹងក្រសួងមហាផ្ទៃ ជួយពិនិត្យមើលភាពអសកម្មការងារ ក្រុមសមត្ថកិច្ចអាជ្ញាធរចំការមនផង ព្រោះអីសព្វថ្ងៃនេះ ក្រុមចោរ ឬក្រុមសង្គមងងឹត ចេញធ្វើសកម្មភាពលួច ឆក់ ប្លន់នឹងគាស់ផ្ទះអ្នកស្រុក យកលុយ ទ្រព្យសម្បត្តិគួរឲ្យខ្លាចណាស់៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *